ទិដ្ឋភាព​! នាព្រឹកថ្ងៃទី៣០​ កញ្ញា​នេះទាហានថៃ​ បាននាំមន្ត្រីជំនាញមកវាស់ដីនៅជិតបង្គោលព្រំដែនលេខ៤៦​នៅត្រង់ចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ តែត្រូវកងកម្លាំងកម្ពុជា​ដេញចេញមិនឱ្យវាស់វែង

ចែករំលែក៖

ប៉ោយប៉ែត​៖​ ក្រុមទាហានថៃ​ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥​ បាននាំមន្ត្រីជំនាញមកវាស់ដីនៅជិតបង្គោលព្រំដែនលេខ ៤៦​ ត្រង់ចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។​ ប៉ុន្តែ​ត្រូវបានកងកម្លាំងកម្ពុជា​ ដេញចេញមិនឱ្យពួកវាមកវាស់បានទេ ពួកទាហានថៃក៏បានដកថយ។

ជាមួយគ្នានោះ​ ក៏មានក្រុមបក្ខពួកទាហានថៃ​ មួយក្រុមទៀតចង់ទៅបង្គោលព្រំដែនលេខ ៤៧ ហើយក៏ត្រូវកងកម្លាំងកម្ពុជាជួរមុខ និងប្រជាពលរដ្ឋដែលជាម្ចាស់ទឹកដី និងជាអ្នករស់នៅផ្ទាល់បានត្រៀមខ្លួនជានិច្ច​ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។

គួរជម្រាបថា​ ចំពោះ​សភាពការណ៍នេះដែរ​ មិនបានធ្វើឲ្យមានស្ថានការធ្ងន់ធ្ងរនោះទេ តែកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីការពារបូរណភាពទឹកដី៕

...

ដោយ​៖វណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print