ប៉ោយប៉ែត៖ ក្រុមទាហានថៃ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បាននាំមន្ត្រីជំនាញមកវាស់ដីនៅជិតបង្គោលព្រំដែនលេខ ៤៦ ត្រង់ចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែត្រូវបានកងកម្លាំងកម្ពុជា ដេញចេញមិនឱ្យពួកវាមកវាស់បានទេ ពួកទាហានថៃក៏បានដកថយ។
ជាមួយគ្នានោះ ក៏មានក្រុមបក្ខពួកទាហានថៃ មួយក្រុមទៀតចង់ទៅបង្គោលព្រំដែនលេខ ៤៧ ហើយក៏ត្រូវកងកម្លាំងកម្ពុជាជួរមុខ និងប្រជាពលរដ្ឋដែលជាម្ចាស់ទឹកដី និងជាអ្នករស់នៅផ្ទាល់បានត្រៀមខ្លួនជានិច្ច ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។
គួរជម្រាបថា ចំពោះសភាពការណ៍នេះដែរ មិនបានធ្វើឲ្យមានស្ថានការធ្ងន់ធ្ងរនោះទេ តែកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីការពារបូរណភាពទឹកដី៕
...