ប្រជាពលរដ្ឋបានប្រទះឃេីញសពបុរសម្នាក់អណ្តែតទឹកមកក្បែរច្រាំងទន្លេ

ចែករំលែក៖

ភ្នំពេញៈ សពបុរសម្នាក់អណ្តែតទឹកមកក្បែរច្រាំងទន្លេត្រូវបានប្រជាពលរដ្ឋបានប្រទះឃេីញបង្កការភ្ញាក់ផ្អេីលជាខ្លាំង រួចក៏រាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងខាងលេី។ ហេតុការណ៍ នេះបានកេីតឡេីងនៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះស៉ីសុវត្ថិ ជាប់ច្រាំងទន្លេ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្រោយពីកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងខាងលេី រួចបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការពិនិត្យមេីលទីតាំងខាងលេីនេះផងដែរ៕ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print