រថយន្តបុករះម៉ូតូ៣គ្រឿងបណ្ដាលឲ្យប្ដីប្រពន្ធ ២នាក់ស្លាប់ និងរបួសមនុស្ស ៤ នាក់ទៀតនៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្ដាល÷ ប្ដីប្រពន្ធ២នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលរថយន្ត១គ្រឿងបានបើកបុករះម៉ូតូ៣គ្រឿងជាបន្តបន្ទាប់។ ហេតុការណ៍ដ៏គួរឲ្យសង្វេគនេះបានកើតឡើងនៅព្រឹកថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៥ (ផ្លូវចាស់) ក្នុងភូមិចេតិយទ្រេត ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តម៉ាក SSANG YOUNG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-0048 ដែលអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានបើករត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់។ រថយន្តនេះបានបើកបុករះម៉ូតូ ៣គ្រឿងដែលធ្វើដំណើរផ្ទុយទិសគ្នា។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមាន ២នាក់ គឺឈ្មោះ ជា ខឹម ភេទប្រុសអាយុ៥៥ឆ្នាំ និងភរិយាឈ្មោះ តូច ស្រី ៥៣ឆ្នាំ ដែលរស់នៅក្នុងភូមិអំពិលផ្អែម ឃុំវិហារលួង។ ចំណែកជនរងគ្រោះដែលរបួសធ្ងន់ស្រាលមាន ៤នាក់ រួមមាន៖ ឈ្មោះ ឯម ម៉េតភេទស្រី អាយុ ៤២ឆ្នាំរបួសធ្ងន់, ឈ្មោះ ម៉េង ស្រស់ ភេទប្រុស អាយុ ៣០ឆ្នាំ របួសស្រាល, ឈ្មោះ ហួរ ស្រីនាង ភេទស្រី ភេទ ២៧ឆ្នាំ របួសស្រាល, និងឈ្មោះ ម៉ន ផា ភេទស្រី អាយុ ៤៥ឆ្នាំ របួសស្រាល។

លោកអធិការបន្តថា ក្រោយកើតហេតុកម្លាំងជំនាញចរាចរណ៍បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ពិនិត្យនិងវាស់វែង។ សពប្ដីប្រពន្ធទាំង ២នាក់ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះដែលរបួសត្រូវបានបញ្ជូនទៅមន្ទីរ ពេទ្យ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកបររថយន្តបង្កមានការធ្វេស ប្រហែស បើកលឿននៅត្រង់ផ្លូវកោង។

...

ចំពោះមធ្យោបាយធ្វើដំណើរដែលរងការខូចខាត រថយន្តមានការខូចខាតស្រាល ចំណែកម៉ូតូទាំង ៣គ្រឿងរងការខូចខាតធ្ងន់ ហើយត្រូវបានសមត្ថកិច្ចយកទៅរក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print