ភ្នំពេញ ៖ ជនជាតិឥណ្ឌូនេសុី ២នាក់ ឈ្លោះប្រកែកគ្នា រហូតឈានដល់ការកាប់ នឹង ចាក់គ្នា បណ្តាលអោយ ១នាក់របួសធ្ងន់ នឹង ១នាក់ស្លាប់ក្នុងបន្ទប់ ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនជាតិឥណ្ឌូនេសុីទាំង០២នាក់មិនទាន់ស្គាល់ឈ្មោះ ដោយម្នាក់ មានអាយុជាង២០ឆ្នាំ នឹង ម្នាក់ទៀត វ័យប្រហែល ៣០ឆ្នាំ ។
តាមប្រភពព័ត៍មានពីអ្នកឃើញហេតុការណ៍បានអោយដឹងថា មុនកើតហេតុ ប្រជាពលរដ្ឋបានឮសម្លេងឈ្លោះប្រកែកគ្នាចេញពីបន្ទប់ជួលជាន់ទី ២ យ៉ាងខ្លាំង ។ ភ្លាមៗ ប្រជាពលរដ្ឋបាន រត់ចេញមកមើល ក៏ប្រទះឃើញ ជនជាតិបរទេសទាំង២នាក់ បានឈរ ប្រតាយប្រតប់គ្នារហូតបង្កអោយ បុរសម្នាក់ធ្លាក់ចុះពីជាន់ទី២ មកលើតំបូលស័ង្កសី ស្របពេលនោះ បុរសដែលធ្លាក់មកលើតំបូលស័ង្កសី ក៏បានរត់ចុះមកក្រោម ហើយឡើងតាមកាំជណ្តើរ ទៅលើបន្ទប់ជួលវិញ ។ លុះមួយសន្ទុះក្រោយមក ក៏មានពលរដ្ឋរត់ឡើងទៅហៅ បុរសជនជាតិ ដែលទើបតែធ្លាក់ ចុះមកក្រោមវិញ ដើម្បីរាយការណ៍ជូនសមត្ថកិច្ចផងដែរ ។
ប្រភពពីម្ចាស់ផ្ទះជួល បានអោយដឹងថា ជនជាតិទាំង០២នាក់ខាងលើ គឺជាជនជាតិឥណ្ឌូនេសុី ដែលជួលស្នាក់នៅ ដើម្បីធ្វើការ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ នឹង ដើម្បីត្រួតពិនិត្យ សពនៅក្នុងបន្ទប់៕