គ្រូបង្វឹកក្រុម Atletico Madridចង់ឱ្យកូនក្រុមបន្តលេងល្អនៅពេលប៉ះFrankfurtដូចពេលបំបាក់Real ថ្មីៗនេះ

ចែករំលែក៖

គ្រូបង្វឹកក្រុម Atletico Madrid លោក Diego Simeone សង្ឃឹមថាក្រុមរបស់លោកនឹងអាចរក្សាកម្រិតលេងល្អពេលយកឈ្នះលើក្រុម Real Madrid ដោយលទ្ធផល 5-2 ហើយអាចឈានទៅដល់កម្រិតដូចគ្នាពេលប្រកួតក្នុងទឹកដីជាមួយក្រុម Eintracht Frankfurt នៅ Champions League នៅថ្ងៃអង្គារនេះ។

ជ័យជម្នះនេះគឺជាលើកទីមួយក្នុងរយៈពេល 75 ឆ្នាំដែល Atletico ស៊ុតបញ្ចូលទីបាន 5 គ្រាប់ទល់នឹងគូប្រជែងធំReal Madrid ខណៈដែលពួកគេចាប់ផ្តើមរដូវកាលថ្មីមិនសូវល្អសោះក្រោមការអ្នកដឹកនាំរបស់ លោក Simeone ដោយឈ្នះតែមួយប្រកួតក្នុងការប្រកួតបើកឆាកចំនួន 6 របស់ពួកគេនៅគ្រប់ការប្រកួតទាំងអស់។

លោក Simeone បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទថា “នៅក្នុងការប្រកួតមុនៗ យើងបានឆ្លងកាត់ការលំបាក ហើយប៉ុន្មានចុងក្រោយនេះ យើងធ្វើបានប្រសើរជាងមុន។ ប៉ុន្តែនៅមានផ្លូវដ៏វែងឆ្ងាយ។ ក្នុងវិស័យបាល់ទាត់ ដូចជាក្នុងជីវិត មានពេលទាប និងពេលវេលាខ្ពស់។ យើងនឹងប្រឈមមុខនឹងរដូវកាល ដូចយើងប្រឈមមុខនឹងជីវិត”។

គ្រូ​បង្វឹក​រូប​នេះ​នឹង​មិន​អាចឈរដឹកនាំក្រុម​ផ្ទាល់ទេ​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី​ត្រូវ​បាន​កាត​ក្រហម​ក្នុង​ការ​រង​បរាជ័យ​នៅ​នាទី​ចុង​ក្រោយ​ដោយ Liverpool ក្នុង​ការ​ប្រកួត​បើក​ឆាក Champions League របស់​ពួក​គេ។

គ្រូ​បង្វឹកអាហ្សង់ទីននេះកំពុងដឹកនាំនៅក្នុងរដូវកាលទី 14 របស់គាត់នៅក្លឹប Atletico តែពុំមានឈ្មះពានរង្វាន់ក្នុងរយៈពេល 4 ឆ្នាំចុងក្រោយនោះទេ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print