បាក់ស្រុតសាលារៀននៅឥណ្ឌូណេស៊ី មនុស្សរាប់សិបនាក់ជាប់ក្រោមអគារបាក់បែក

ចែករំលែក៖

សាលារៀនមួយកន្លែងនៅភាគខាងកើតកោះជ្វា បានបាក់ស្រុតបណ្តាលឲ្យសិស្សម្នាក់ស្លាប់ និង ៦៥នាក់ទៀតបានជាប់គាំងនៅខាងក្នុង ។ ក្រុមជួយសង្គ្រោះបានព្យាយាមជួយសង្គ្រោះអោយបានឆាប់បំផុតដែលអាចធ្វើទៅបាន។

ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣០ ខែកញ្ញាបានផ្សាយថា ក្រុមសង្រ្គោះឥណ្ឌូណេស៉ី កំពុងបន្តព្យាយាមស្វែងរកមនុស្សចំនួន65នាក់ ដែលអាចនៅជាប់ក្រោមគំនរបាក់បែកនៃអគារសាលារៀនអ៊ិស្លាមមួយខ្នង ដែលបានបាក់ស្រុតនៅខេត្ត East Java អំឡុងពេលមនុស្សជាច្រើននាក់ ប្រមូលផ្តុំគ្នាធ្វើការថ្វាយបង្គំពេលថ្ងៃត្រង់។
មនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ និង១០២នាក់ត្រូវបានជម្លៀសចេញក្នុងហេតុការណ៍ខាងលើ ដែលបានកើតឡើងកាលពីថ្ងៃចន្ទ នៅសាលារៀន Al Khoziny ស្ថិតក្នុងក្រុង Sidoarjo នៅពេលអគារសាលារៀននោះដែលមួយជាន់ស្ថិតក្រោមការសាងសង់ ស្រាប់តែបានបាក់ស្រុតចុះមក។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរឥណ្ឌូណេស៉ី មានទាំងសិស្សនិងកម្មករដែលស្ថិតក្នុងអគារពេលកើតហេតុ ហើយអ្នករងរបួសជិត ៨០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ទីភ្នាក់ងារបង្ការគ្រោះមហន្តរាយឥណ្ឌូណេស៉ីបានប្រាប់ថា គ្រឹះរបស់អគារទំនងជាមិនអាចទ្រាំទ្រទម្ងន់នៃការដ្ឋានសាងសង់នៅឯជាន់ទី៤បាន ទើបបណ្តាលឱ្យកើតមានឧបទ្ទវហេតុនេះ៕ ដោយធីរីណា

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print