អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បណ្តាលឲ្យទឹកហូរបុកច្រោះដាច់តួផ្លូវ កំណាត់ផ្លូវជាតិលេខ៥៥ នៅPK 152+850- PK 152+900 ប្រវែង៥០ម៉ែត្រ និងហូរបាក់ដីគ្រប់លើលូតាមបណ្តោយផ្លូវថ្នល់

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​ទី០១​ ខែតុលា​ ឆ្នាំ​២០២៥នេះ​ថា៖​ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បណ្តាលឲ្យទឹកហូរបុកច្រោះដាច់តួផ្លូវ កំណាត់ផ្លូវជាតិលេខ៥៥ នៅPK 152+850- PK 152+900 ប្រវែង៥០ម៉ែត្រ ទទឹងជាង១ម៉ែត្រ (នៅសល់ជាង១ម៉ែត្រទៀតដល់ចិញ្ចើមផ្លូវ) និងហូរបាក់ដីគ្រប់លើលូតាមបណ្តោយផ្លូវថ្នល់។

ជាមួយគ្នានេះ​ លោកអ្នកនាំពាក្យរូបនេះ​ ក៏បានបញ្ជាក់ថា​​ក្រុមការងារនាយកដ្ឋានជួសជុល ថែទាំផ្លូវថ្នល់ នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងកាយរើ ដុំថ្ម ធ្លាក់ បិទប្រពន្ធបណ្តាញលូបណ្តោយថ្នល់ ដាក់ផ្លាកសញ្ញាផ្តល់ព័ត៌មានដល់អ្នកបើកបរឲ្យមានការប្រុងប្រយ័ត្ន។

លោក​ ផន​ រឹម​ បានគូសបញ្ជាក់ថា​ បច្ចុប្បន្ន​ស្ថានភាពចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៥៥ មានសភាពធម្មតា៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print