អាវុធហត្ថរាជធានីភ្នំពេញឆ្មក់ចុះបង្ក្រាបហាងម៉ាស្សា២ទី តាំងជាប់គ្នាឃាត់ខ្លួននារីចំនួន០៧នាក់

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងហាងម៉ាស្សាកោសជប់២ទីតាំងជាប់គ្នាដែល បង្កប់សេវាជួញដូរផ្លូវភេទត្រូវបានកម្លាំង អាវុធហត្ថ រាជធានី ភ្នំពេញសហការជាមួយ អាវុធហត្ថមូលដ្ឋានខណ្ឌពោធិ៍សែនជ័យឆ្មក់បង្ក្រាប ឃាត់ខ្លួននារីចំនួន៧នាក់ និងវត្ថុតាងមួយចំនួន។

ប្រតិបត្តិការធ្វេីឡេីងនៅវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃ ទី៣០ ខែ កញ្ញា ឆ្នាំ ២០២៥ នៅចំនុចទីតាំងហាងម៉ាស្សាយីហោ ១១១១ហេងហេង និងម៉ាស្សាកោសជប់៧៧៧៧ ស្ថិតតាម បណ្ដោយ ផ្លូវបេតុង អមផ្លូវរថភ្លើង (ឈូកវ៉ា ២) សង្កាត់សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីមន្រ្តីជំនាញក្នុងរង្វង់ប្រតិបត្តិការបានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប ដោយទីតាំងហាងម៉ាស្សាទាំង០២កន្លែង នៅក្បែរគ្នា ជាម្ចាស់គ្រប់គ្រងតែមួយជាមួយគ្នា សង្ស័យថាមានលួចបង្កប់នៅសេវ៉ាបម្រើសេវាផ្លូវភេទខុសច្បាប់ ទើបកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនិកជនសហការជាមួយនិងកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌ ធ្វើការស្រាវជ្រាវ រហូតចុះឆ្មក់បង្រ្កាបជាក់ស្តែងតែម្តង បន្ទាប់មកសមត្ថកិច្ចជំនាញក៏បានចូលទៅពិនិត្យនៅតាមបន្ទប់នីមួយៗហើយប្រមូលបានសម្ភារះមួយចំនួនធំនិងធ្វើការឃាត់ខ្លួននារី ចំនួន០៧ដែលបំរើកាងារនៅក្នុងទីតាំងម៉ាស្សា។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនរួចបាននាំខ្លួនយកទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដេីម្បីធ្វើការសាកសួរ និងបន្ត តាមនីតិវិធីច្បាប់ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print