ស្លាប់ និងរបួស រាប់សិបនាក់ដោយគ្រោះរញ្ចួយដីនៅហ្វីលីពីន

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃពុធ ទី១ ខែតុលា បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័របានវាយប្រហារលើភាគកណ្ដាលនៃប្រទេសកាលពីយប់ថ្ងៃអង្គារ ដោយ បណ្ដាលឱ្យមនុស្សយ៉ាងហោច ២៦នាក់ស្លាប់ នៅលើកោះ Cebu ហើយបារម្ភថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងតាមស្វែងរកអ្នកដែលអាចនៅរស់រាន មានជីវិត។

តាមការបញ្ជាក់ពីទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅម៉ោង ៩៖៥៩នាទីយប់ កាលពីថ្ងៃអង្គារ នៅឯក្បែរទីក្រុង Bogo ជាទីក្រុង មួយមានប្រជាជនរស់នៅ ៩០ ០០០នាក់ និងស្ថិតនៅកោះ Cebu។ ចំណែក អាជ្ញាធរហ្វីលីពីនវិញបាននិយាយថាមកទល់នឹងព្រឹកថ្ងៃពុធនេះ មានមនុស្ស២៦នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ និង១៤៧នាក់ ផ្សេងទៀតរងរបួស ហើយអគារ ២២ខ្នងរងការខូចខាត។
ចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍ដោយក្រុមអ្នកជួយសង្រ្គោះនៅក្នុងទីក្រុង Bogo និងព្រមទាំងទីក្រុង San Remigio៕

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print