រថយន្ត​តូយ៉ូតា​ព្រុស​បេីក​បត់​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ​ហុង​ដា​ឌ្រីម​ជិះ​ផ្លូវ​ត្រង់​ជ្រុល​ទៅ​បុក​របួស​បាបាក់ស្មងជើង​ម្ខាង​

ចែករំលែក៖

​ ភ្នំពេញ​៖ រថយន្ត​តូយ៉ូតា​ព្រុស​បេីក​បត់​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ​ហុង​ដា​ឌ្រីម​ជិះ​ដោយ​បុរស​ម្នាក់​បោះ​ពួយ​បញ្ច្រាស​ទិស​ជ្រុល​ទៅ​បុក​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​បាក់ស្មង​ជើង​ ។

​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៨យប់ថ្ងៃ​ទី​៣០ខែ​កញ្ញា​ឆ្នាំ​២០២៥​ តាម​បណ្ដោយ​ផ្លូវ​ សបិទ​ កែង​ផ្លូវ​បេតុង​អត់​លេខ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ។
​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បានបេីក​រថយន្តម៉ាក​ តូយ៉ូតា​ព្រុស​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BY 7387 បេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ សបិទ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ បានបត់​ឆ្លង​ផ្លូវ​ ឡើង​ទៅ​ផ្លូវ​បេតុង​អត់​លេខ​ ហើយ​គាប់​ជួន​ពេល​នោះ​ ក៍ស្រាប់​តែ​បុរស​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ម៉ាក​ ហុងដា​ឌ្រីម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កណ្ដាល​1AU 1340 បានជិះ​បោះ​ពួយ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ក៍ជ្រុល​ទៅ​បុក​រថយន្ត​ចំពី​មុខ​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​ស្រុញ​ផ្នែក​ខាង​មុខ​ ព្រម​ទាំង​ធ្វើ​ឲ្យ​បុរស​ជាអ្នក​ជិះ​ម៉ូតូ​របួស​បាក់​ហ្មង​ជើង​ខាង​ឆ្វេង​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។
​ ដោយ​ឡែក​ខាង​រថយន្ត​វិញ​រងការ​ខូចខាត​ផ្នែក​ខាង​មុខ​ តែ​មិន​គ្រោះថ្នាក់​ដល់​អ្នក​បេីក​បរ​នោះទេ​ ។
​ ក្រោយ​កេីត​ហេតុ​ដោយ​មិន​ដំណោះស្រាយ​ភ្លាមៗ​ រថយន្ត​និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រងចាំ​ដំណោះស្រាយ​ ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print