ព្រឹកនេះ ! អាជ្ញាធរ សមត្ថកិច្ចខេត្តរតនគិរី បន្តស្វែងរកមនុស្ស៤នាក់ទៀត ដែលបាត់ខ្លួនក្នុងគ្រោះទឹកជំនន់ តាំងពីថ្ងៃទី២៦ ខែកញ្ញា

ចែករំលែក៖

ខេត្តរតនគិរី ៖ ភ្លៀងធ្លាក់យ៉ាងគំហុក កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ បានបង្កឱ្យមានទឹកជំនន់ កាត់ផ្តាច់ផ្លូវឆ្លងកាត់អូរមួយកន្លែង ហើយបានកួចយកផ្ទះ និងពលរដ្ឋនៅខាងក្រោមចំនួន២គ្រួសារ ដែលមានមនុស្ស ៥នាក់ទៅជាមួយ។

អាជ្ញាធរបានឱ្យដឹងថា ៖ គ្រួសាររងគ្រោះទាំងពីរនេះ សុទ្ធសឹងជាជនជាតិដើមភាគតិចទំពួន ហើយជាសាច់ញាតិនឹងគ្នា។ ហេតុការណ៍នេះកើតឡើងនៅភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
សាកសពម្នាក់ត្រូវបានរកឃើញនៅកាលពីថ្ងៃទី២៦ ខែកញ្ញា ខណៈ ៤នាក់ទៀត អាជ្ញាធរ និងពលរដ្ឋខេត្តរតនគិរី កំពុងដុតដៃដុតជើងស្វែងរក។
អាជ្ញាធរ សមត្ថកិច្ចខេត្តរតនគិរី ក្នុងប្រតិបត្តិការជាច្រើនថ្ងៃនេះបានបង្កើតជាក្រុមៗ ដើម្បីទទួលខុសត្រូវតាមគោលដៅរបស់ខ្លួននីមួយៗ ត្រូវធ្វើដំណើរ កាត់ព្រៃ ឆ្លងទឹក ឡើងភ្នំ ចុះភ្នំ ក្នុងស្ថានភាពដ៏លំបាក ស្របពេលភ្លៀងក៏បន្តធ្លាក់ជាប់រហូត ៕

...

រូបភាព៖ រដ្ឋបាលខេត្តរតនគិរី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print