Griezmannស៊ុតបានគ្រាប់ទី២០០ឱ្យ Atletico ក្នុងជ័យជម្នះ ៥-១ លើក្រុម Frankfurt

ចែករំលែក៖

កីឡាករ Antoine Griezmann រកបានគ្រាប់ទី ២០០ របស់គាត់សម្រាប់ក្លឹប Atletico Madrid ខណៈដែលពួកគេបានឈ្នះការប្រកួតនៅពានរង្វាន់ Champions League ជាលើកដំបូងរបស់ពួកគេក្នុងរដូវកាលថ្មីជាមួយនឹងជ័យជម្នះ ៥-១ លើក្រុម Eintracht Frankfurt កាលពីថ្ងៃអង្គារ។

អ្នកចាត់ការ Diego Simeoneត្រូវបាន UEFA ដាក់ពិន័យព្យួរមួយប្រកួតសម្រាប់ អាកប្បកិរិយាមិនល្អ ក្នុងពេលចាញ់ Liverpool ៣-២ ។

Atleti ត្រូវការពេលត្រឹមតែបួននាទីប៉ុណ្ណោះដើម្បីរកគ្រាប់បាល់ទីមួយដោយកីឡាករ Giacomo Raspadori។

ក្លឹបអេស្ប៉ាញបាននាំមុខពីរគ្រាប់បន្ថែមនៅកីឡដ្ឋាន Metropolitano នៅពេលដែលខ្សែការពារ Robin Le Normand ស៊ុតបញ្ចូលទីនៅនាទីទី៣៣។ បន្ទាប់មក នៅចុងម៉ោងពាក់កណ្តាលតង់អតីតខ្សែប្រយុទ្ធជម្រើសជាតិបារាំង Griezmann តកបានមួយគ្រាប់ហើយបានអបអរសាទរដោយកាន់អាវ ‘Grizi 200’ ទៅកាន់អ្នកគាំទ្រមានន័យថាជាគ្រាប់ទី២០០របស់គាត់។

កីឡាករJonathan Burkardt បានឆ្លើយតបសម្រាប់ក្រុមរបស់ Bundesliga ដើម្បីតាមពីក្រោយ ៣-១ ប៉ុន្តែ Atleti បានស្តារការនាំមុខបីគ្រាប់របស់ពួកគេឡើងវិញដោយបន្ថែមគ្រាប់បាល់ដោយកីឡាករ Simeone នៅនាទីទី៧០ ហើយនៅសល់ 10 នាទីទៀតមុនចប់ការប្រកួត Alvarez បានស៊ុតបាលបញ្ចូលពិន័យ១១ម៉ែត្រ។

...

ការប្រកួតបន្ទាប់សម្រាប់ក្រុមរបស់លោក Simeone គឺការធ្វើដំណើរទៅកាន់ក្រុម Arsenal ខណៈដែល Frankfurt ធ្វើជាម្ចាស់ផ្ទះទទួលក្រុមជើងឯក Premier Leagueហង្សក្រហម Liverpool ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print