កម្ពុជា នឹងរៀបចំ ព្រឹត្តិការណ៍កីឡាកុមារ អូឡាំពិក ជាលើកដំបូង គឺជាការបញ្ជ្រាបចលនាអូឡាំពិក ដែលធ្វើឱ្យកុមារ ស្គាល់វិន័យ

ចែករំលែក៖

កម្ពុជា នឹងរៀបចំ ព្រឹត្តិការណ៍កីឡាកុមារ អូឡាំពិក ជាលើកដំបូង នាថ្ងៃទី១ ខែ កុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ នៅផ្សារទំនើបអ៊ីអនម៉ល មានជ័យ រាជធានីភ្នំពេញ ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយ គណៈកម្មាធិការជាតិ អូឡាំកកម្ពុជា ក្នុងគោលដៅគោរពនូវគោលការណ៍ ចលនាអូឡាំពិក អន្តរជាតិ ដែលកំពុងជំរុញឱ្យ អូឡាំពិក ប្រទេសនីមួយៗ ធ្វើការផ្សព្វផ្សាយ និងជំរុញអំពីឧត្តមគតិ និងគុណតម្លៃអូឡាំពិក ដល់កុមារ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី ព្រឹត្តិការណ៍កីឡាកុមារ អូឡាំពិក ជាលើកដំបូង កាលពីថ្ងៃទី៣០ ខែកញ្ញា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាកុមារ អូឡាំពិក ដែលកម្ពុជា បង្កើតឡើង ជាលើកដំបូងនេះ មានគោលដៅ បញ្ជ្រាបបំផុសចលនាកីឡា អូឡាំពិក ដល់កុមារ ដែលជាផ្នែកមួយ ជួយជំរុញឱ្យកុមារ មានវិន័យ ចេះបង្កើតមិត្តភាព មានទំនាក់ទំនងល្អ និងមានភាពក្លាហាន។ កុមារ ក៏នឹងមានឆន្ទៈ ចេះប្រឹងប្រែងដោយខ្លួនឯង សម្រេចចិត្តខ្លួនឯង។មានន័យថា កុមារយល់ដឹងពីគុណតម្លៃទាំងអស់នេះ កុមារមានគុណតម្លៃចេះគោរពនៅក្នុងសង្គមបានល្អ។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ព្រឹត្តិការណ៍កីឡាកុមារ អូឡាំពិកនេះ គឺជាផ្នែកមួយ ដែលនិងចូលរួមបណ្តុះផ្នត់គំនិត សម្រាប់កុមារពីក្មេងទៅ ដែលជាគោលដៅចម្បង របស់ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការជំរុញឱ្យចលនាកីឡាអូឡាំពិកកុមារក្លាយជាសារសំខាន់សម្រាប់ជាតិចាប់ពីឆ្នាំ២០២៦ខាងមុខនេះតទៅ។ ហើយយុទ្ធនាការមួយនេះ គឺជាការបញ្ជា្របគុណតម្លៃអូឡាំពិក ពីកុមារភាពទៅ ពោលកុមារ ដែលឈ្នះពាន និងជំរុញឆន្ទៈឱ្យពួកគាត់ មានមហិច្ឆិតាឈាន ទៅដល់ការឈ្នះមេដាយអូឡាំពិក នៅពេលអនាគត។

លោកស្រី ខៀវ វរះច័ន្ទ នាយិកាផ្នែកទីផ្សារ ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានលើកឡើងដែរព្រឹត្តិការណ៍នេះមិនមែនជាការប្រកួតសប្បាយៗប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសំខាន់មួយក្នុងការជំរុញការអភិវឌ្ឍវ័យ កុមារតាមរយៈការធ្វើចលនា ការលេង និងការចូលរួមក្នុងសង្គម។ ហើយវាក៏ជាជំហានដំបូងដ៏សំខាន់ក្នុងការបង្កើតកម្មវិធី ដែលនាំមកនូវសុខ ភាពល្អសម្រាប់កុមារកម្ពុជាផងដែរ។

...

លោកស្រី ជឿជាក់ថា សុខភាព និងសុខុមាលភាពល្អ ចាប់ផ្តើមពីវ័យកុមារទៅ តាមរយៈការចាប់យកទម្លាប់ល្អៗ ដូច ជាការលេងកីឡានេះជាដើម។ ការគាំទ្រព្រឹត្តិការណ៍កុមារអូឡាំពិកនេះ ស្របតាមបេសកកម្ម ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់ នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។ ដូច្នេះ ព្រឹត្តិការណ៍កីឡាកុមារ អូឡាំពិកនេះវិញ ការចូលរួមក្នុងបេសកកម្មសង្គម ដ៏មានតម្លៃមួយ ក្នុងការអភិវឌ្ឍសុខភាពកុមារតាំងពីវ័យក្មេង ដែលជាជំហានដ៏សំខាន់មួយក្នុងការបង្កើត សង្គមមួយដែលប្រកបដោយសុខភាពល្អនាពេលអនាគត ការគាំទ្រព្រឹត្តិការណ៍នេះមិនមែនជាការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាការជំរុញឲ្យចូលរួមការចុះឈ្មោះបានបើកចាប់ពីថ្ងៃនេះតទៅ! សូមកុំភ្លេចប្រើប្រាស់ឱកាសពិសេសនេះ ដើម្បីទទួលបានតម្លៃ Early Bird សម្រាប់ការចូលរួម តាមរយៈម្ចាស់ឧបត្ថម្ភដូចជា អេ អាយ អេ ខេមបូឌា ក៏ដូចជាម្ចាស់ឧបត្ថម្ភផ្សេងទៀតផងដែរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print