ខេត្តពោធិ៍សាត់ ៖ អ្នកពាក្យក្រសួងសាធារណការ លោក ផន រឹម នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ពី ភាពផ្សេងគ្នា..! ផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលខ១០ ក្នុងនោះលោកពន្យល់យ៉ាងដូច្នេះ ៖
– ផ្លូវជាតិលេខ៥៥ មានចំណុចចាប់ផ្តើមនៅស្វាយអាត់(បំបែកផ្លូវជាតិលេខ៥-ខេត្តពោធិ៍សាត់)–>ថ្មដា(ភ្នំ១៥០០,ផ្លូវអន្ទង់អាំង,ផ្លូវបុប្ផាលាក់ខ្លួន)
-ផ្លូវជាតិលខ១០ មានចំណុចចាប់ផ្តើមស្រុកសំឡូត(បាត់ដំបង)–>វាលវែង(ពោធិ៍សាត់)–>ក្រុងខេមរភូមិន្ទ(កោះកុង)
ផ្លូវទាំងពីរខ្សែនេះ មានចំណុចប្រសព្វត្រង់រង្វង់មូលប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ខ្សែផ្លូវទាំងពីរនេះ មានស្ថានភាពចរាចរណ៍ធម្មតា ដោយបងប្អូនអាចធ្វើដំណើរប្រកបដោយសេចក្តីរីករាយ។ សូមអរគុណ៕
...
ដោយ ៖ សិលា