ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- កិច្ចព្រមព្រៀងទីក្រុងប៉ារីសឲ្យលុបចោលកិច្ចព្រមព្រៀងនិងសន្ធិសញ្ញាទាំងឡាយដែលផ្ទុយពីផលប្រយោជន៍ជាតិ = ដូច្នេះកិច្ចព្រមព្រៀងនិងសន្ធិសញ្ញាទាំងអស់ដែលមិនផ្ទុយពីផលប្រយោជន៍ជាតិទេ មិនត្រូវឲ្យលុបចោលទេ។
២- MOU2000 ត្រូវបានយកទៅតម្កល់ទុកនៅអ.ស.បរួចហើយ = ដូច្នេះMOUនេះមានលក្ខណៈជាច្បាប់រួចហើយ មិនអាចភាគីខាងណាលុបបានទេ។
៣- សន្ធិសញ្ញាណាក៏ដោយនៅឆ្នាំណាក៏ដោយ = ឲ្យតែផ្ទុយពីខ្លឹមសារនៃកិច្ចព្រមព្រៀងប៉ារីស នៅតែអាចអនុវត្តបាន?
៤- ប្រជាមតិរបស់សៀមធ្វើដើម្បីលុបMOU២០០០ = គឺជាគំរូអាក្រក់យកតាមប្រទេសមហាអំណាចមួយនៅអ៊ឺរ៉ុប។
៥- សៀមអាចលុបMOU២០០០បាន = តែអន្តរជាតិមិនយល់ព្រមតាមសៀមទេ។
៦- ពិភពលោកមានមហាអំណាចនិងអ.ស.ប = សៀមមិនអាចធ្វើអ្វីបានតាមចិត្តទេ។
៧- អាទាស់សប្បាយចិត្តណាស់នៅពេលព្ញសៀមលុបចោលMOU២០០០ =. ព្រោះវាស្អប់ខ្មែរនិងមើលងាយខ្មែរ។
៨- ផលនៃអំពើបាបត្រូវបានទៅលើសៀមដែលតែងតែធ្វើបាបខ្មែរ = ឯខ្មែរមានតែផលបុណ្យដែលខ្មែរតែងតែធ្វើបុណ្យកុសល ។
៩- បើ MOU២០០០ មិនបានកំណត់សុពលភាព = មានតែ MOU នេះមានសុពលភាពជារៀងរហូត។
១០- MOU មានរយៈពេល២៥ឆ្នាំហើយ តែការវាស់វែងខ្សែរព្រំដែនមានការរអាក់រអួល = ដោយសារភាគីសៀមគ្មានសុឆន្ទៈធ្វើ ព្រោះសៀមមិនចង់ឲ្យមានការវាស់វែងព្រំដែននៃប្រទេសទាំង២កម្ពុជា-សៀម៕
ដោយ ៖ សិលា