មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី ផ្តល់អាហារូបករណ៍ ៣០០កន្លែង លើ ៩មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ចែករំលែក៖

ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ៣០០កន្លែង លើ ៩មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។

មុខជំនាញទាំង៩ នោះ រួមមាន ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មកុំព្យូទ័រ, ការផ្សារអគ្គិសនី, ការថែទាំ និងជួសជុលទោចក្រយានយន្ត, សេវាកម្មកាត់សក់បុរស, សេវាកម្មបរិក្ខារត្រជាក់, និងសេវាកម្មសម្អាងកាយ, គេហកិច្ច, និងផ្នែកកសិកម្ម។

ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៣១៣ ៣៦២/ ០៨៨ ៦២៤ ០៦២២/ ០៩៧ ៧២៥ ៩៣៥៨/ ០៩៧ ៣២២ ១៤៧៣/ ០៩៧ ៧៩៦ ៦៦៥៣ ឬ អញ្ជើញមកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (ផ្លូវទៅទឹកធ្លាក់សែនមនោរម្យ ឬដំណាក់សេ្តច ចម្ងាយ៤គីឡូម៉ែត្រពីរង្វង់មូលគោព្រៃ)៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print