ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមួយគ្រឿងបានបើកបុកបុរសម្នាក់ឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរសន្លប់ដេកស្លូកស្ដឹងនៅកណ្ដាលផ្លូវ កើតហេតុវេលាម៉ោងប្រមាណ៧ព្រឹក នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ ខាងត្បូងស្ពានចោមចៅ ក្បែរសាលាប៊ែលធីអន្តរជាតិ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញបុរសម្នាក់ បេីក រថយន្ដ មួយគ្រឿង TOYOTA បាឡែន ពាក់ ផ្លាក លេខ ភ្នំពេញ 2AD-0926 មិនប្រយ័តក៏បានបុកកបុរសម្នាក់កំពុងដើរឆ្លងផ្លូវបណ្ដាលឲ្យរងរបួស ធ្ងន់ត្រូវបញ្ជូន ទៅ មន្ទីរពេទ្យ ភ្លាមៗផងដែរ។
ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ ពោធិ៍សែនជ័យចុះមក ធ្វេី ការ វាស់ វែង យក រថយន្ត បង្កទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ៕
...
ដោយ៖ ស រស្មី