រថយន្ដសាំយ៉ុងមួយគ្រឿងបើកមិនបករយ័ត្នក៏ទៅបុករថយន្ដកុងតឺន័រដែលចតចោលក្បែងចិញ្ចើមផ្លូវបណ្ដាលអោយខូចខាតធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកសាំយ៉ុង មួយគ្រឿងខ្វះការប្រុងបករយ័ត្នក៏បានរេចង្កូតទៅបុករថយន្ដកុងតឺន័រពីក្រោយពេញទំហឹងដែលចតក្បែងចិញ្ចើមផ្លូវបណ្ដាលរងការខូចខាតផ្នែកពីខាងមុខយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៥ និង៣០ ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពបានអោយដឹងថាមុនពេលកើតហេតុមាន បុរសម្នាក់បានបើករថយន្ដម៉ាកសាំយ៉ុងមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AB-2930 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ០៥ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តដឹកទូកុងតឺន័រមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 3A-8899 ពីក្រោយពេញទំហឹងដែលកំពុងឈប់ចោលនៅក្បែរចិញ្ចើមផ្លូវ បណ្តោយអោយរថយន្តសាំយ៉ុងរងការខូចខាតផ្នែកពីខាងមុខយ៉ាងដំណំ ចំណែករថយន្ដកុងតឺន័រខូចខាតពីខាងតិចតួច ។
តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កការគ្រោះថ្នាក់ដល់អ្នកណាម្នាក់ទេ ។

ក្រោយយកេីតហេតុកម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print