អនុប្រធានសហព័ន្ធបាល់ទាត់ពិភពលោកបាននិយាយថាការសម្រេចចិត្តណាមួយដើម្បីផ្លាស់ទីការប្រកួតពីទីក្រុងសម្រាប់ការប្រកួតបាល់ទាត់World Cup ឆ្នាំ 2026 ត្រូវតែធ្វើឡើងដោយ FIFA មិនមែនលោក Donald Trump នោះទេ។
លោក Victor Montagliani ដែលជាប្រធាន Concacaf សហព័ន្ធបាល់ទាត់គ្របដណ្តប់លើអាមេរិកខាងជើង និងកណ្តាល និងការ៉ាប៊ីន បានលើកឡើងដូចនេះបន្ទាប់ពីប្រធានាធិបតីអាមេរិកបាននិយាយនៅសប្តាហ៍នេះថាគាត់នឹងផ្លាស់ប្តូរការប្រកួតចេញពីទីក្រុង ប្រសិនបើគាត់គិតថាពួកគេអាចមានគ្រោះថ្នាក់សម្រាប់ World Cup។
លោក Victor បានថ្លែងទៅកាន់ទស្សនិកជននៅឯកិច្ចប្រជុំកំពូល ដែលជាផ្នែកមួយនៃ Leaders Week London ថា “វាជាការប្រកួតរបស់ Fifa ដែលជាយុត្តាធិការរបស់ FIFA ហើយ FIFA ធ្វើការសម្រេចចិត្តទាំងនោះ”។
ចំណែកលើប្រធានបទនៃការបន្តការចូលរួមរបស់អ៊ីស្រាអែលនៅក្នុងកីឡាបាល់ទាត់អន្តរជាតិ ដែលជាប្រធានបទនៃការជជែកដេញដោលជាច្រើនក្នុងសប្តាហ៍មុននោះ លោក Montagliani បាននិយាយថា វាជាការទទួលខុសត្រូវរបស់សហព័ន្ធបាល់ទាត់ទ្វីបអ៊ឺរ៉ុប (UEFA) ក្នុងការសម្រេចចិត្ត៕