លោកទីវ សុភា អញ្ជើញធ្វើបទឧទ្ទេសនាមលើប្រធានបទមួយចំនួនទាក់ទងនឹងសារសំខាន់និងវិស័យព្រះពុទ្ធសាសនា និងពុទ្ធិកសិក្សាវត្តក្រញូង ស្ថិតនៅឃុំមុខដា ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង: លោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង បានអញ្ជើញធ្វើបទឧទ្ទេសនាមលើប្រធានបទមួយចំនួនទាក់ទងនឹងសារសំខាន់និងវិស័យព្រះពុទ្ធសាសនា និងពុទ្ធិកសិក្សាប្រគេនជូន-ជូនដល់សមណសិស្ស-សិស្ស នៅសាលាពុទ្ធិកបឋមសិក្សា វត្តក្រញូងដោយមានការនិមន្តជាព្រះគណៈអធិបតីពីព្រះធម្មកិច្ចមុនី រស់ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្ត និងជាព្រះគ្រូអនុគណស្រុករមាសហែក ព្រះមន្ត្រីសង្ឃ និងព្រះគ្រូចៅអធិការចំនូន១៣វត្ត ព្រមទាំងពុទ្ធបរិស័ទ សមណសិស្ស-សិស្សប្រមាណ១៥០អង្គ-នាក់។

ការអញ្ជើញធ្វើបទឧទ្ទេសនាមលើប្រធានបទមួយចំនួនទាក់ទងនឹងសារសំខាន់និងវិស័យព្រះពុទ្ធសាសនា និងពុទ្ធិកសិក្សាវត្តក្រញូង នាព្រឹកថ្ងៃទី២ខែតុលាឆ្នាំ២០២៥ ដោយបានរៀបចំឡើងដោយព្រះគ្រូយសសិរីវង្សា អ៊ុក ឬទ្ធី ព្រះប្រធានមណ្ឌលវិបស្សនាវត្តក្រញូងស្ថិតនៅឃុំមុខដា ស្រុករមាសហែក។

...

ក្នុងពិធីនេះដែរព្រះអង្គបានរៀបចំអំណោយជូនចាស់ព្រឹទ្ធាចារ្យ គ្រួសារមានជីវភាពខ្វះខាតចំនួន៣៥គ្រួសារ និងបានប្រទានអំណោយប្រគេន-ជូនដល់ សមណសិស្ស-សិស្ស ចំនួន១០០អង្គ-នាក់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print