លោក ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌពោធិសែនជ័យ និងមន្ទីរជំនាញ ស្តារប្រឡាយ ភូមិចាក់ជ្រូក ភូមិចំការឪឡឹកបញ្ជៀសការលិចលុងទឹកភ្លៀងផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌពោធិសែនជ័យ និងមន្ទីរជំនាញ ចុះស្តារប្រឡាយ នៅក្នុងភូមិចាក់ជ្រូក និងភូមិចំការឪឡឹក ក្នុងសង្កាត់ចោមចៅ៣ និងសង្កាត់កាកាបទី២ ខណ្ឌពោធិ៏សែនជ័យ ដើម្បី បញ្ជៀសការលិចលុងទឹកភ្លៀងផ្ទះប្រជាពលរដ្ឋ នារដូវវស្សា ។

    លោក ឃួង ស្រេង បានជំរុញបែបនេះ ខណៈលោក និងមន្ដ្រីជំនាញ ចុះពិនិត្យប្រឡាយនៅភូមិចាក់ជ្រូក សង្កាត់ចោមចៅទី៣ និងបន្តពិនិត្យមើលប្រឡាយចំការ ឪឡឹក ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ។ 

      លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ក្នុងឱកាសនៃការចុះពិនិត្យនោះ លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌពោធិសែនជ័យ ជីកស្តារប្រឡាយ ក្នុងភូមិចាក់ជ្រូក និងស្តារប្រឡាយ ក្នុងភូមិចំការឪឡឹក ក្នុងសង្កាត់ចោមចៅទី៣ និងក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ សំដៅធ្វើយ៉ាងណារំដោះទឹក កុំឱ្យលិចលង់នៅតំបន់មុខព្រលាន

យន្តហោះអន្តរជាតិភ្នំពេញ ពិសេសនៅតំបន់ដងនង្គល ពោចិតុងនោះតែម្ដង ។ លោក ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការរាជធានីភ្នំពេញចុះពិនិត្យ និងសិក្សាបន្ថែម ដើម្បីដាក់លូប្រអប់ នៅចំណុចផ្លូវឆ្លងកាត់។ ក្រោយការ សិក្សាបានលម្អិតហើយ នៅរដូវប្រាំងខាងមុខនេះការដ្ឋានដាក់លូប្រអប់នេះនឹងចាប់ផ្តើមការដ្ឋានតែម្តង។

       សូមបញ្ជាក់ដែរថា៖ ប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងប៉ុន្មានមេជាប់ៗគ្នាធ្វើឱ្យទឹកលិចផ្លូវជាតិលេខ៤ ត្រង់ចំណុច រង្វង់មូលចោមចៅទី៣ មុខព្រលានយន្ដហោះពោចិនតុង ត្រូវបានលិចលុងស្ទើរ ចរាចរណ៏មិនកើត ក្រោយពីព្រលានយន្ដហោះនេះ ត្រូវបានឈប់ដំណើរការហោះហើរ នោះមក ៕  ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print