អេស្ប៉ាញស៊ុតបាន៨គ្រាប់ ខណៈអុីតាលីនិងវេលទទួលបាន៣ពិន្ទុដូចគ្នា

ចែករំលែក៖

ក្រុមគោជល់អេស្ប៉ាញអាចស៊ុតបាល់បានរហូតដល់ទៅ៨គ្រាប់ ចំណែកក្រុម ជម្រើសជាតិវេលនិងអុីតាលីរកបាន៣ពិន្ទុដូចគ្នានៅក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០១៨ក្នុងតំបន់អឺរ៉ុប ។

ការប្រកួតដំបូងនៅក្នុងពូលG ជម្រើសជាតិអេស្ប៉ាញបានសំពងក្រុមលិចធិនស្តែនដោយលទ្ធផល ៨-០។ កីឡាករ Diego Costa, David Silva និង Alvaro Morataស៊ុតបាល់បានម្នាក់២គ្រាប់ហើយកីឡាករ Sergi Roberto និង Vitolo រកបានម្នាក់ មួយគ្រាប់។

រីឯនៅពូលD វិញក្រុមវែលបានលត់ ម៉ុលដូវ៉ា ៤-០ ដែល៤គ្រាប់នេះ ស៊ុតដោយ Sam Vokes នាទី៣៨, Joe Allen នាទី៤៤ និងតារាឆ្នើម Gareth Bale ២គ្រាប់នាទីទី (៥១, ៩០)។ លទ្ធផលនេះបានជួយ ឲ្យវែល ឡើងឈរកំពូលតារាងពូល D។

ក្រុមជម្រសជាតិអុីតាលីដែលនៅសល់គ្នាតែ១០នាក់ក៏អាចយកឈ្នះអុីស្រាអែល ៣-១ផងដែរ។ ខណៈជម្រើសជាតិកូសូវូអាចប្រកួតត្រឹមស្មើជាមួយនឹងហ្វាំងឡង់។ ក្រោយទទួលបានឯករាជ្យនៅក្នុងឆ្នាំ២០០៨ កូសូវូក៏ទទួលបានសិទ្ធក្នុងការលេងបាល់ទាត់ពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA)៕

Dynamo-Kyiv-vs-Chelsea-Champions-League-group-stage

ដោយ៖ ដេវីត

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print