កីឡាករបីរូបដែលចេញពីបិសាចក្រហមកំពុងលេងល្អនៅChampions League

ចែករំលែក៖

ក្រុម Manchester United បច្ចុប្បន្នបានមើលមើលរំលងកីឡាកររបស់ពួកគេគឺ Hojlund និងពីរផ្សេងទៀតដែលបានពានរង្វាន់កីឡាករឆ្នើមប្រចាំការប្រកួតនៅក្នុងកម្មវិធី Champions League កាលពីយប់ថ្ងៃពុធ។

បិសាចក្រហម Man United បានបរាជ័យក្នុងវគ្គជម្រុះសម្រាប់ទ្វីបអឺរ៉ុប បន្ទាប់ពីចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League កាលពីរដូវកាលមុនក្រោមស្នាដៃក្រុម Tottenham ប៉ុន្តែអតីតកីឡាកររបស់ពួកគេជាច្រើនបានបង្ហាញពីទម្រង់លេងល្អខុសស្រឡះមែនទែនក្នុងសប្តាហ៍នេះ។

បិសាចក្រហមប្រឈមការលំបាកនឹងការចាប់ផ្តើមដ៏គួរឱ្យសោកស្ដាយមួយទៀត ដោយក្លឹបឈរនៅលេខរៀងទី 14 ក្នុងក្របខណ្ឌអង់គ្លេស Premier League ក្នុងចំណោមប្រកួតចំនួន 6 លើក ចាញ់ 3 ដង ឈ្នះ 2 និង ស្មើ 1 ។

ខ្សែប្រយុទ្ធ Hojlund ដែលត្រូវបានទម្លាក់ចេញពីក្រុមរបស់ Ruben Amorim បន្ទាប់ពីការមកដល់របស់ Benjamin Sesko ពី RB Leipzig នៅដើមរដូវកាលបានបន្តការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ក្នុងការខ្ចីជើងនៅក្លឹប Napoli។

គ្រាប់បាល់ពីរគ្រាប់របស់ខ្សែប្រយុទ្ធដាណឺម៉ាក ជួយNapoliទទួលបានជ័យជម្នះ 2-1 លើ Sporting Lisbon  អតីតក្រុមរបស់ Amorim នៅកីឡដ្ឋាន Diego Armando Maradona ។

ក្រោយចប់ការប្រកួត Hojlundបានទទួលពានកីឡាករឆ្នើមប្រចាំការប្រកួត។ចំណែកAnthony Elanga និងអតីតកីឡាករខ្ចីជើង Marcel Sabitzer ក៏ទទួលបានពានរង្វាន់កីឡាករឆ្នើមនៃការប្រកួតផងដែរ។

Elanga បានបន្តការលេងប្រសើរឡើងរបស់គាត់ចាប់តាំងពីចាកចេញពី Old Trafford ទៅ Nottingham Forest ក្នុងតម្លៃ 15 លានផោនក្នុងឆ្នាំ 2023 ហើយខ្សែបម្រើស្លាបរូបនេះរកទទួលបានតម្លៃ 55 លានផោនក្នុងការផ្ទេរទៅកាន់ Newcastle ។គាត់ដើរតួយ៉ាងសំខាន់ក្នុងពេលសារិកាព្រៃ   Newcastle ឈ្នះUnion Saint-Gilloiseក្នុងលទ្ធផល4-0។

...

កីឡាករសញ្ជាតិអូទ្រីសSabitzer ដែលមានបញ្ហារបួសរយៈពេលខ្លីខ្ចីជើងនៅ Man Utd ក្នុងឆ្នាំ 2023 បានលើកពាននេះដែរ ក្រោយ Borussia Dortmund ទទួលបានជ័យជម្នះ 4-1 លើក្រុម Athletic Bilbao ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print