ស្រ្ដីម្នាក់មិនដឹងមានវិបត្តិអ្វីទេបានដើរឡើងមកលើស្ពានជ្រោយចង្វាលោតទឹកសម្លាប់ខ្លួនបន្សល់ទុកស្បែកជើងមួយគូនិងសៀវភៅស្នាក់នៅ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្ដីម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បានដើរមកលើស្ពានជ្រោយចង្វាលោតទឹកសម្លាប់ខ្លួន បន្សល់ទុកស្បែកមួយគូនិងសៀវភៅស្នាក់នៅមួយច្បាប់។ ភ្លាមៗនោះខាងប្រជាអ្នកនេសាទក៏បានឃើញចេញទូកជួយសង្គ្រោះផងដែរ តែជាអកុសលស្រ្ដីខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ហេតុការណ៍​នេះបានកេីតឡេីងនៅវេលាម៉ោង​ ១០និង២០នាទីព្រឹក​ ថ្ងៃទី០៣​ ខែតុលា​ ឆ្នាំ​២០២៥ ស្ថិតនៅចំណុចស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានី​ភ្នំពេញ​។

សពស្រ្ដីរងគ្រោះមានឈ្មោះ កែវ ទូច ភេទស្រី អាយុ៥០ ឆ្នាំ ។ ទីកន្លែងកំណើតភូមិថ្មីកណ្ដាល ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។

ប្រភពបានអោយដឹងថា មុនពេលកើតហេតុស្រ្ដីរងគ្រោះខាងលើបានដើរឡើងមកលើស្ពានជ្រោយចង្វា ពេលដល់ពាក់កណ្ដាលស្ពាន ឈរមួយសន្ទុះដោយអ្នកធ្វើដំណើរគ្មានអ្នកចាប់អារម្មណ៍នោះទេ រួចបានតោងបង្កាន់ដៃស្ពានលោតទឹកស្លាប់ខ្លួនតែម្ដង និងបានបន្សល់ទុកស្បែកជើងមួយគូ រួមជាមួយសៀវភៅស្នាក់នៅមួយច្បាប់នៅលើស្ពាន ។ ភ្លាមៗ នោះប្រជាអ្នកនេសាទតាមដងទន្លេបានឃើញមនុស្សលោតទឹកក៏ចេញទូកទៅសង្គ្រោះដែរ តែជាអកុសលស្រ្ដីនោះបានដាច់ខ្យល់ស្លាប់នៅក្នុងទឹកបាត់ទៅហើយ ។

ក្រោយពីកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងខាងលេី​ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកបច្ចេកទេស​ និងវិទ្យាសាស្ត្រ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ​ ដេីម្បីចុះមកធ្វេីការពិនិត្យសាកសព​ និងមេីលទីតាំងកេីតហេតុផងដែរ ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print