ខេត្តស្វាយរៀង: មានបង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ និងអ្នកធ្វើដំណើរ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ ខណះ ឆេះឃ្លាំងទុកចោលមួយកន្លែង ដោយសារ ក្រុមការងារជាងធ្វើការរុះរើសំភារៈមានការធ្វេសប្រហែស នៅក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអោយដឹងនៅព្រឹកថ្ងៃទី៤ខែតុលាឆ្នាំ២០២៥នេះថាពិតជាមានការឆេះឃ្លាំងទុកឥវ៉ាន់ចោល មួយកន្លែងក្នុងក្រុងស្វាយរៀងពិតប្រាកដមែន ដោយហេតុការណ៍នេះបានកើតឡើង នៅវេម៉ោង៤និង៥៨នាទីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅភូមិចុងព្រែកសង្កាត់ស្វាយរៀងក្រុងស្វាយរៀងខេត្តស្វាយរៀង។
ប្រភពបន្តថា បន្ទាប់ពីមានសេចក្តីរាយការណ៍ថាមានករណី អគ្គីភ័យ ឆេះឃ្លាំង ភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង សហការជាមួយកម្លាំងនគរបាលខេត្ត បានចុះអន្តរាគមន៍។
ដោយនៅក្នុងកិច្ចសហប្រតិបត្តិខាងលើនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៥គឿង ក្នុងនោះរថយន្តកងរាជអាវុធហត្ថខេត្តស្វាយរៀងចំនួន០២គឿង រថយន្តរបស់នគរបាលខេត្តចំនួន០២គឿង និងរថយន្តអធិការដ្ឋាន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦រថយន្ត ។
សូមបញ្ជាក់ថា អគ្គីភ័យខាងលើនេះបានបណ្តាលអោយខូចខាតសំភារៈមួយចំនួន មូលហេតុ ក្រុមការងារជាងធ្វើការរុះរើសំភារៈមានការធ្វេសប្រហែសបណ្តាលអោយមានអណ្តាតភ្លើងឆាបឆេះ បច្ចុប្បន្នបានគ្រប់គ្រងរលត់ទាំងស្រុងហើយ៕