ប្រទេសសិង្ហបុរី៖ ប្រទេសសិង្ហបុរីសម្រេចផ្អាកជាផ្លូវការនៃការចុះបញ្ជីរថយន្តប្រើសាំងថ្មីចាប់ពីឆ្នាំ ២០៣០ ទៅ វិធានការផ្អាក និងមិនចុះបញ្ជីនេះធ្វើឡើងដើម្បីជំរុញឲ្យមានការប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើនឡើង និងជួយកាន់បន្ថយការបំភាយឧស្ម័ន្ន ដោយបច្ចុប្បន្ននេះចំនួនរថយន្ត EV (អគ្គិសនី) នៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងពី ២៦,២០០ គ្រឿងដែលជាកើនឡើងខ្លាំងមិនធ្លាប់មាន។
អ្នកជំនាញបានព្រមានថាការផ្លាស់ប្តូរនេះនឹងរំខានដល់ឧស្សាហកម្មស្ថានីយ៍ប្រេងឥន្ធនៈ ដោយស្ថានីយជាច្រើនអាចប្រឈមជាមួយនឹងការបិទទ្វា ហើយបុគ្គលិកប្រឈមនឹងអត់មានការងារធ្វើ ជាពិសេសបញ្ហាការសាកថ្មកំពុងតែធ្វើឲ្យពលរដ្ឋមានការពិបាកដោយសារតែពេលនេះទីតាំងសាកថ្មឡានអគ្គិសនីមានតិច។
ជាការឆ្លើយតបមន្រ្តីជំនាញកំពុងជំរុញដំណោះស្រាយការសាកថ្មឆ្លាតវៃ ដើម្បីគ្រប់គ្រងតម្រូវការអគ្គិសនី រួមទាំងបង្កើនទីតាំងដែលអាចសាកថ្មបានច្រើនកន្លែង ដោយសិង្ហបុរីនឹងបង្កើតទីតាំងសាកថ្ម ៦០,០០០ កន្លែង នៅឆ្នាំ ២០៣០ ដោយការសិក្សាកំពុងបន្តដើម្បីវាយតម្លៃផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធថាមពលនៃការប្រើប្រាស់ភ្លើងអគ្គិសនី៕