ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្ដតាមបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺកំលាំងអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានស្រាវជ្រាវនិងឈានដល់ឃាត់មុខសញ្ញាក្មេងទំនេីងដែលបង្ហោះម៉ូតូលើផ្លូវសាធារណៈ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិក្នុងវាំង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ឃាត់បាន២នាក់ ៖
១.ឈ្មោះ ហឿន នី ភេទប្រុស អាយុ១៦ឆ្នាំ ជាអ្នកបើកម៉ូតូបង្ហោះ និង២.ឈ្មោះ ណាង មាន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្តុក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ជាអ្នកជិះពីក្រោយ។
តាមការឱ្យដឹងពី លោកវរសេនីយ៍ទោ ជុន សូឃួន អធិការនគរបាលក្រុងឧដុង្គម៉ែជ័យ បញ្ជាក់ថា ក្មេងបង្ហោះម៉ូតូទាំងពីរនាក់នេះជាក្មេងធ្លាប់ធ្វេីសកម្មភាពបង្ហោះជាច្រេីនលេីកមកហើយ។ ដោយទទួលបានព័ត៌មានពីមហាជនជាបន្ដបន្ទាប់ ជាក់ស្ដែងសមត្ថកិច្ចបានសាកសួរនិងដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ឆ្នាំ២០១៧ ផ្លាកលេខ ក្រចេះ 1D-7665 ,ទូរស័ព្ទដៃមួយគ្រឿង និងបានធ្វេីការអញ្ជេីញឪពុកម្ដាយអាណាព្យាបាលមកទទួលយកកូនទាំងពីរនិងធ្វេីកិច្ច សន្យាលេីកទី១ យកទៅអប់រំបញ្ឍប់មិនឱ្យបន្ដប្រព្រឹត្ដទង្វេីបែបនេះជាលេីកទី២បន្ដទៀត រីឯម៉ូតូបានដកទុកនៅអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ រយៈពេល ៩០ថៃ្ង៕