Lamine Yamal នឹងអវត្តមានក្នុងការប្រកួតជម្រុះ World Cup របស់អេស្ប៉ាញ ដោយសាររបួស

ចែករំលែក៖

ក្លឹប Barcelona បាននិយាយកាលពីថ្ងៃសុក្រថា Lamine Yamal ត្រូវបានដកចេញពីការប្រកួតជម្រុះ World Cup របស់អេស្ប៉ាញទល់នឹងហ្សកហ្ស៊ី និងប៊ុលហ្គារីក្នុងខែនេះ ដោយសាររងរបួសក្រលៀនរបស់គាត់ឡើងវិញ។

ខ្សែបម្រើស្លាបវ័យ 18 ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងត្រូវអវត្តមានរហូតដល់ 3 សប្តាហ៍បន្ទាប់ពីបញ្ហាបានកើតមានឡើងវិញបន្ទាប់ពីការចាញ់ក្រុម Paris Saint-Germain 2-1 កាលពីថ្ងៃពុធក្នុងក្របខ័ណ្ឌ Champions League ។

Barcelona បានធ្វើសេចក្តីថ្លែងការណ៍នេះក្រោយអេស្ប៉ាញបានបញ្ជាក់ពីព័ត៌មានភ្លាមៗ និងដកគាត់ចេញពីបញ្ជីរបស់ពួកគេ។

អ្នកចាត់ការក្លឹប Barcelona លោក Hansi Flick បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមអេស្ប៉ាញ “គួរតែថែរក្សាកីឡាករឱ្យបានល្អជាងនេះ”ដែលជា មតិយោបល់ដាក់ចំយ៉ាងច្បាស់លើគ្រូបង្វឹកអេស្ប៉ាញ Luis de la Fuente ។

លោកDe la Fuente បានចេញមកឆ្លើយតបភ្លាមៗកាលពីថ្ងៃសុក្រដោយនិយាយថាគាត់ “ភ្ញាក់ផ្អើលនឹងការអត្ថាធិប្បាយរបស់អ្នកចាត់ការជនជាតិអាឡឺម៉ង់ដោយហេតុថា (Flick) គឺជាអ្នកគ្រប់គ្រងដែលធ្លាប់បង្វឹកក្រុមជម្រើសជាតិហើយខ្ញុំគិតថាគាត់នឹងមានការយល់ដឹងច្រើនជាងខ្ញុំ”។

Barcelona បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បញ្ហាក្រលៀនរបស់ Lamine Yamal បានត្រលប់មកវិញបន្ទាប់ពីការប្រកួតជាមួយ PSG ។ គាត់នឹងខកខានការប្រកួតថ្ងៃអាទិត្យជាមួយ Sevilla ហើយរយៈពេលនៃការជាសះស្បើយរបស់គាត់ត្រូវបានប៉ាន់ស្មាននៅ 2-3 សប្តាហ៍” ។

...

Yamal បានបង្ហាញខ្លួនប្រាំលើកសម្រាប់ Barca ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានពីរគ្រាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print