ខេត្តបន្ទាយមានជ័យៈជនសង្ស័យបានចំនួន១០នាក់កាប់ប្លន់យកម៉ូតូចំនួន០៣ករណី ត្រូវនគរបាលឃាត់ខ្លួន
សមត្ថកិច្ចបន្តថាៈអនុវត្តន៍មានតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបជនសង្ស័យសរុបចំនួន១០នាក់ ដែលបានធ្វើសកម្មភាពកាប់យកម៉ូតូពីប្រជាពលរដ្ឋ ចំនួន០៣ទីតាំងផ្សេងៗគ្នា :
-លើកទី១: នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០២ និង២៥នាទីយប់ ចំណុចការ៉ាស់សាំងតេលាឈ្មោះ ឡាយ ឆៃលី ជិតសាលាសង្កាត់អូរជ្រៅ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កឡើងដោយជនសង្ស័យជាច្រើននាក់ ជាក្មេងទំនើង ប្រដាប់ដោយកាំបិតកាប់យកម៉ូតូជនរងគ្រោះ បានចំនួន ១គ្រឿង ម៉ូតូម៉ាកHONDA DREAM-សេរីឆ្នាំ២០២២ ពណ៌ខ្មៅ-មានស្លាកលេខ កំពង់ធំ 1R-8993-លេខតួ6199104។
-លើកទី២: នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១០និង ៤០នាទីយប់ នៅខាងជើងភ្លើងស្តុបសានកូ ប្រហែល១៥០ម៉ែត្រ បង្កឡើងដោយជនសង្ស័យជាច្រើននាក់ ជាក្មេងទំនើង ប្រដាប់ដោយកាំបិតកាប់យកម៉ូតូជនរងគ្រោះ បានចំនួន២គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០១៩ លេខតួនិងម៉ាស៊ីន5516627 ផ្លាកលេខបាត់ដំបង1AG-7471 ចំណែកម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០២០ ផ្លាកលេខបន្ទាយមានជ័យ1V-0945 លេខតួនិងលេខម៉ាស៊ីន 5824262 ។
-លើកទី៣: នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១យប់ នៅចំនុចមណ្ឌល៨ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យចំនួន០៤នាក់ជាក្មេងទំនើង ជិះម៉ូតូ២គ្រឿង ដាវមួយដើម បម្រុងកាប់លើជនរងគ្រោះ ហើយជនរងគ្រោះបានរត់ចោលម៉ូតូ ។ ម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២៥ ពណ៌ខ្មៅ ផ្លាកលេខ បន្ទាយមានជ័យ1AD-9744 លេតួND125N0260939 ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបក្ខពួកផ្សេងៗទៀតដែលកំពុងរត់គេចខ្លួន ដើម្បីចាត់ការតាមនីតិវិធី។វណ្ណា