ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តTUNDRAជ្រុលទៅបុកឡេីងខឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់រ៉ូទីលកង់ទៅមុខលែងរួច ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុគេឃើញបុរសម្នាក់បេីករថយន្តម៉ាក TUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CC-0029 ធ្វើដំណើរចុះទៅស្ពានមុនីវង្សថ្មី ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំនុចកេីតហេតុសង្ស័យថាងោកមួយភាំង ទេីបធ្វើអោយរថយន្តជ្រុលទៅបុកខឿនសួនច្បារពុះចែកផ្លូវបណ្ដាលឲ្យរថយន្តបាក់រ៉ូទីលងកង់មុខចំហៀងខាងឆ្វេងទៅមុខលែងរួច តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។
ដោយឡែកខឿនសួនច្បារពុះចែកផ្លូវវិញរងការខូចខាតតិចតួចតែប៉ុណ្ណោះ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះទៅពិនិត្យកន្លែងកើតហេតុ ឃើញថារងការខូចខាតតិចតួចក៏សម្រចអោយម្ចាស់ហៅរថយន្តមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ៕ដោយ៖សុខាសែនជ័យ
