អតីតតារាបាល់ទាត់ពិភពលោក Omar Bravo អាយុ 45 ឆ្នាំត្រូវបានចាប់ខ្លួនដោយជាប់សង្ស័យពីបទរំលោភផ្លូវភេទលើកុមារ។
ខ្សែប្រយុទ្ធដែលធ្លាប់លេងឱ្យជម្រើសជាតិម៉ិកស៊ិក៦៦ប្រកួតនេះត្រូវបានឃាត់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការមួយក្នុងប្រទេសកំណើតរបស់គាត់។
យោងតាមសារព័ត៌មាន Associated Press ប៉ូលីសបានចាប់ខ្លួន Bravo នៅក្នុងក្រុង Zapopan ដោយត្រូវបានចោទប្រកាន់ថា បានរំលោភបំពានលើក្មេងស្រីជំទង់ម្នាក់ជាច្រើនដងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
គាត់នឹងបង្ហាញខ្លួននៅក្នុងតុលាការ ឆាប់ៗនេះខណៈពេលដែលការស៊ើបអង្កេតនៅតែបន្ត។
Bravo ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធដ៏ល្អបំផុតមួយរបស់ប្រទេសគាត់ក្នុងសតវត្សរ៍ទី 21។
គាត់បានលេងល្អខ្លាំងនៅក្នុងក្លឹប Guadalajara ស៊ុតបញ្ចូលទីបាន 132 ដងក្នុងការលេងចំនួន 382 ប្រកួត។គាត់ក៏បានចំណាយពេលលេងនៅសហរដ្ឋអាមេរិកជាមួយ Sporting Kansas City, North Carolina និង Phoenix Rising៕