នាវាកងទ័ពជើងទឹកចិន​ ចំនួន០២គ្រឿង នឹងត្រូវចូលសំចតនៅកំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ពីថ្ងៃទី១០-១៤ ខែតុលា

ចែករំលែក៖

ក្រុងព្រះសីហនុ​៖​ នាវាកងទ័ពជើងទឹកចិនចំនួន០២គ្រឿង(PLAN 83 និងPLAN 988) នឹងត្រូវចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១០-១៤ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។

បន្ទាប់មកគណៈប្រតិភូនឹងអញ្ជើញចូលជួប​សម្តែងការគួរសមជាមួយអគ្គមេ​បញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ហើយនាយទាហាន និងនាវិកកងទ័ពជើងទឹកចិន នឹងចូលរួមសកម្មភាពវប្បធម៌ កីឡា ទស្សនាទីក្រុងព្រះសីហនុ ក្រុងភ្នំពេញ ព្រះបរមរាជវាំង សារមន្ទីរជាតិ ផ្សារអុីអន1 គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បញ្ជាការដ្ឋានកោះឆ្នេរ និងអង្គភាពយោធានានា៕ដោយ​៖តារា​

រូបភាព​៖ឯកសារ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print