និយតករមូលបត្រកម្ពុជា៖​ ការសហការតំបន់ និងអន្តរជាតិ ជាកត្តាសំខាន់ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ឱ្យឈានទៅមុខបានយ៉ាងចីរភាព

ចែករំលែក៖

ភ្នំពេញ​៖​ ការសហការទាំងក្នុងតំបន់ និងអន្តរជាតិ គឺជាកត្តាដែលអាចរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ឲ្យឈានទៅមុខបានយ៉ាងចីរភាព និងមានសក្តានុពលប្រកួតប្រជែងកាន់តែខ្ពស់។ នេះជាប្រសាសន៍របស់ លោក ស៊ូ សុជាតិ អគ្គនាយក នៃនិយតករមូលបត្រកម្ពុជា ក្នុងឱកាសថ្លែងសុន្ទរកថាបិទ សន្និសីទមូលបត្រប្រចាំឆ្នាំ ២០២៥ ក្រោមប្រធានបទ “ចីរភាព នវានុវត្តន៍ បរិយាបន្ន និងភាពធន់” ដែលបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នាព្រឹកថ្ងៃទី ៧ តុលា ២០២៥ នៅសណ្ឋាគារ សុខា ភ្នំពេញ។

លោក ស៊ូ សុជាតិ បានបន្ថែមថា ការដាក់បង្ហាញ យុទ្ធសាស្ត្រអភិវឌ្ឍវិស័យមូលបត្រ ២០២៥-២០៣៥ គឺជាឯកសារដ៏សំខាន់ ដែលកំណត់ទិសដៅអភិវឌ្ឍក្នុងរយៈពេលខ្លី មធ្យម និងវែង ដើម្បីជំរុញទីផ្សារមូលបត្រកម្ពុជា ឲ្យរឹងមាំ និងប្រកួតប្រជែងបានជាមួយប្រទេសក្នុងតំបន់។

ក្រៅពីនេះ លោកបានលើកសំខាន់ថា ទីផ្សារមូលបត្រកម្ពុជា ត្រូវអភិវឌ្ឍឲ្យមានសុវត្ថិភាព កសាងជំនឿចិត្តរបស់វិនិយោគិន និងទាក់ទាញវិនិយោគថ្មីៗ ព្រមទាំងការចូលរួមប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញនវានុវត្តន៍ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការផ្សារមូលបត្រ។

បន្ថែមពីនេះ​ លោក ស៊ូ សុជាតិ បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងគាំទ្រដល់ការរៀបចំសន្និសីទនេះ ឲ្យប្រព្រឹត្តទៅដោយជោគជ័យ និងផ្តល់លទ្ធផលជាក់ស្តែងសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រកម្ពុជា ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print