ភ្នំពេញ៖ បទល្មេីស លួច ឆក់ ប្លន់ នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យកំពុងកេីនឡេីងគួឲ្យកត់សម្គាល់ធ្វេីឲ្យបងប្អូនប្រជាពលរដ្ឋមានការព្រួសបារម្ភខណៈល្បែងស៉ីសងមានគ្រប់កន្លែង។
យោងតាមប្រភពព័ត៌មានដែលទទួលបាន ត្រឹមរយះពេលមិនបាន១ខែស្រួលផង បទល្មេីសនៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ កេីតឡេីង៥ករណីផ្សេងគ្នា និងទីតាំងផ្សេងគ្នា។
ករណីទី១នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅផ្លូវបេតុង ច្រកចូលបុរីរ៉ុងរឿង ភូមិទួលពង្រ មានជនសង្ស័យម្នាក់ជិះម៉ូតូធ្វេីសកម្មភាពឆក់យកខ្សែកពីបុរសម្នាក់តែមិនបានសម្រេច ទី២នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីតាំងខាងលេីដែមានជនសង្ស័យចូលលួចយកការបូបលុយពីស្ត្រីម្នាក់ជាអ្នកលក់បាយបានសម្រេចគេចខ្លួនបាត់។
ទី៣ នៅចុងខែកញ្ញា ឆ្នាំ២០២៥ មានជនសង្ស័យគាស់ឃ្លាំងលួចយកសម្ភារៈមួយចំនួនបានសម្រេច នៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ទី៤ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅផ្លូវលំ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ មានជនសង្ស័យ២នាក់មកធ្វេីសកម្មភាពកាច់សោរ កម៉ូតូហុងដាមួយគ្រឿងបានសម្រេច និងទី៥នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ មានជនសង្ស័យម្នាក់មកធ្វេីសកម្មភាពលួចយកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KA 1880 របស់ឈ្មោះ ភួង រតស៉ីថា បានសម្រេចនៅផ្លូវបេតុងខាងជេីងបុរីរ៉ុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
បេីតាមការបង្ហេីបពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា នៅតាមដងផ្លូវភូមិទួលពង្រ តែងតែមានក្មេងទំនេីងបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ ក៏ដូចជាល្បែងស៉ីសងប្រភេទឡូតូ ស្ទេីគ្រប់កន្លែងជាពិសេសក្នុងបុរីរ៉ុងរឿង។
ជាមួយគ្នានោះផងដែរក្រុមការងារយេីងមិនអាចបញ្ជាក់ពីមេប៉ុស្តិ៍នគរបាលចោមចៅទី១បាននោះទេដោយសារតែលោកត្រូវបានស្នងការដ្ឋាននគរបាលជាតិដកបញ្ឈជេីងជាង៣ខែមកហេីយ៕