ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១០និង៤០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនសង្ស័យ០២នាក់ពាក់ព័ន្ធករណីលួច (លួចម៉ូតូ០១គ្រឿងម៉ាក Suzuki Nex ) (តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ) ស្រាវជ្រាវឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ១៩២ ក្រុមទី០៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះភូមិហង្ស ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៣:០០នាទីរសៀល ។
*ជនសង្ស័យ:
១-ឈ្មោះ អន ច័ន្ទកក្កដា ហៅ កក្កដា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខE6 ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២-ឈ្មោះ សុខ ស៊ីធីន ហៅ ធីន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិហង្ស ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
*ជនរងគ្រោះ:
-ឈ្មោះ សៅ ប៊ុនឈួយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅផ្ទះភូមិហង្ស ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
-វត្ថុតាងចាប់យកមាន៖
-ម៉ូតូ០១គ្រឿងម៉ាក Suzuki Nex ពណ៍ក្រហម លាយស ពាក់ផ្លាកលេខ តាកែវ 1N-8809 ដែលមានលេខតួនិងលេខម៉ាស៊ីន: 326477 (ជារបស់ជនរងគ្រោះដែលជនសង្ស័យខាងលើលួចយកនៅថ្ងៃកើតហេតុ) ។
-បច្ចុប្បន្ន៖ កម្លាំងផ្នែកជំនាញ កំពុងសាកសួរតាមនីតិវិធី និងរៀបចំបែបបទប្រគល់ជនសង្ស័យទាំង០២នាក់និងវត្ថុតាងទៅឲ្យអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តនីតិវិធីបន្ត ៕ដោយ ៖ ភារ៉ា ដង្កោ