ទីបំផុត ! យុវជន រម៉ាស់ គ្វេន ធ្វើដំណើរថ្មើរជើង ពីរាជធានីភ្នំពេញ មកដល់ខេត្តរតនគិរី ដោយជោគជ័យ ដោយប្រើរយៈពេល១២ថ្ងៃ

ចែករំលែក៖

ខេត្តរតនគិរី ៖ ការមកដល់ខេត្តរតនគិរី របស់យុវជនរូបនេះ គឺនៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ក្រោមការស្វាគមន៍ យ៉ាងកក់

ក្តៅ ពីសំណាក់ លោក ឌុច ចាន់តូ អភិបាលខេត្តស្តីទី និងអាជ្ញាធរខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំឃុំសង្កាត់ មន្ទីរជំនាញ និងប្រជាពលរដ្ឋ ក្នុងក្រុងបានលុង ខេត្តរតនគិរី ហើយសាទរជាមួយយុវជន រម៉ាស គ្វេន ផងដែរ។ ក្នុងឱកាសនេះ លោក ឌុច ចាន់តូ បាននាំយកនូវថវិការលើកទឹកចិត្តមួយចំនួនដល់យុវជន រម៉ាស់ គ្វេន ដែលមានឆន្ទៈធ្វើដំណើរដោយថ្មើរជើងពី រាជធានីភ្នំពេញមកកាន់ទឹក ដីឦសានខេត្តរតនគិរីក្នុងចម្ងាយផ្លូវ៥៨៨គីឡូម៉ែត្រ ក្នុងគោលបំណងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងខេត្តរតនគិរី។ ជាទិសដៅបន្ទាប់យុវជនជនជាតិដើមភាគតិចចារ៉ាយ អាយុ១៨រូបនេះ នឹងធ្វើដំណើរបន្តឆ្ពោះទៅកាន់ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលជាស្រុកកំណើតរបស់ខ្លួន ដែលមានចំងាយជាង ៦០ គ.ម ពីក្រុងបានលុង៕

ប្រភព ៖  មន្ទីរព័ត៌មានខេត្តរតនគិរី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print