ក្មេងប្រុស-ស្រីបួននាក់នាំគ្នាជិះកង់ពីខេត្តបាត់ដំបងក្នុងគោលដៅទៅខេត្តព្រះសីហនុធ្វើឲ្យអាណាព្យាបាលជ្រួលច្របល់

ចែករំលែក៖

ខេត្តបាត់ដំបង÷ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូន សាធារណជនបានជ្រាបថាថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២៥ ឃើញការផ្សព្វផ្សាយក្នុងបណ្តាញសង្គមពីករណីបាត់ក្មេងនៅចំណុចសង្កាត់ទួលតាឯក ក្រុងបាត់​ដំបង ខេត្តបាត់ដំបង មិនដឹងទៅទីណា ដែលការផ្សព្វផ្សាយរៀបរាប់ពីម្តាយរបស់ក្មេងនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីមហាជនក្នុងបណ្តាញសង្គម។

ឃើញការផ្សព្វផ្សាយនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្ត បាត់ដំបង បានដាក់បញ្ជាដល់អធិការដ្ឋាននគរបាលក្រុង ស្រុក ស្រាវជ្រាវលើបញ្ហានេះជាបន្ទាន់ និងឱ្យអា​ណាព្យាបាលជួបទំនាក់ទំនងបំភ្លឺបញ្ហានេះឱ្យបានច្បាស់លាស់និងជាក់ស្តែងជូនដល់សមត្ថ​កិច្ច។

លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរ​បាលស្រុកសង្កែ បានឱ្យដឹងថា នៅវេលាទៀប​ភ្លឺថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥ ប្រជា​ពលរដ្ឋនៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ បានប្រទះឃើញក្មេងប្រុស ស្រីចំនួន ០៤ នាក់ ជិះកង់០២គ្រឿងនៅលើដងផ្លូវ ឃើញដូច្នេះគាត់ក៏បានកាក់សួរក្មេងៗបានឆ្លើយថា ពួកគេបបួលគ្នាជិះ កង់ទៅខេត្តព្រះសីហនុដែលមិនមានឪពុក ម្តាយឬអាណាព្យាបាលណាដឹងទេ ។ ឮដូច្នេះប្រជាពលរដ្ឋបានកាក់ដំ​ណើរ ពួកគេទាំង០៤នាក់ ហើយរាយការណ៍មកសមត្ថកិច្ចនគរបាល។

នៅពេលនេះអាណាព្យាបាលរបស់ក្មេងៗទាំងនេះ បានទទួលព័ត៌មាននេះ និងមកទទួល​យកពួកគេវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ ទោះជាបែបនេះក្តីសមត្ថកិច្ចផែនជំ​នាញ​និងបន្តសាកសួរស្រាវជ្រាវបន្ថែមលេី​ការលេីកឡេីងរបស់ពួកគេពីដំណេីរទៅកាន់ខេត្តព្រះសីហនុនេះ។

ករណីនេះក៏សូមក្រើន​រំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាពិនិត្យ តាមដាន នូវសកម្មភាពរបស់កូនៗ ជាប់ជាប្រចាំ ក្រែងមានបញ្ហាដូចករណីខាងលើ ករណី នេះជួបប្រជា​ពលរដ្ឋ ដែលលោក មានការសង្កេត ពិនិត្យ ឬសង័្សយទើបកាក់ដំណើររបស់ពួកគេទុកនិងផ្តល់ព័ត៌មានមកសមត្ថកិច្ច ចុះបើប៉ះចំជនទុច្ចរិតណាមួយនោះតើជោគវាសនាពួកគេទាំង​០៤​នាក់នឹងទៅដល់ទីណា?

...

ដូចបានជម្រាបជូនខាងលើ សូមសាធារបណជន ជ្រាបជាព័ត៌មាននិងសូមបន្តចូលរួមសហ​ការជាមួយសមត្ថកិច្ចដោយ ភាតរបំផុត ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print