បន្ទាយមានជ័យ៖ អគ្គីភ័យឆាបឆេះផ្ទះអាជីវករលក់ជី និងគ្រឿងយន្តកសិកម្ម១ខ្នង ស្ថិតនៅភូមិភ្នំតូចត្បូង ឃុំភ្នំតូចស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីយប់ម៉ោង១០និង៣០នាទីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ តែដោយមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាល ខេត្តនិងប្រជាពលរដ្ឋជួយ មិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកស្រុកទ្បើយ។
បើតាមការឲ្យដឹងពីលោក ស៊ី ឌី អធិការស្រុកមង្គលបូរីបានប្រាប់ ថា ផ្ទះដែលឆេះខាងលើមានម្ចាស់ផ្ទះឈ្មោះ អ៊ឹម កុសល់ ហៅទ្បុញភេទប្រុស អាយុ៣៤ឆ្នាំ និងប្រពន្ធឈ្មោះអ៊ុង ចាន់នៀត អាយុ២៦ អាជីវករលក់ជី និងគ្រឿងយន្តកសិកម្មទំហំ12mX14m.បន្ទាប់ពីទទួលបាន ព័ត៌មានភ្លាមលោកបានដឹកនាំកម្លាំង រួមជាមួយពលរដ្ឋនៅកន្លែងកើតហេតុជួយពន្លត់ និងបានការបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យរថយន្តពន្លត់អគ្គិភ័យមកជួយទាន់ពេលចំនួនពីរគ្រឿងធ្វើឲ្យអគ្គិភ័យកំពុងឆាបឆេះនេះបានរលត់ទៅវិញនៅម៉ោង២៣និង៣៥នាទីខែឆ្នាំដដែលតែ មិនបន្តឆេះផ្ទះអ្នកជិតខាង ទ្បើយ។
ហើយការខូចខាតសំភារៈកសិកម្មដែលនៅក្នុងផ្ទះនោះមានដូចជាគោយន្តកន្ត្រៃ.ជី.ថ្នាំសម្លាប់សត្វល្អិត បំពងទីបជ័រ.និងសំភារៈកសិកម្មជាច្រើនផ្សេងៗទៀតគិតជាទឹកប្រាក់ប្រមាណជា២០ម៉ឺនដុល្លារឯណោះ៕តាមការសន្និដ្ឋានមូលហេតុ ដែលនាំឲ្យមានការឆេះនេះ បណ្តាលមកពីទុស្សេខ្សែភ្លើងខណៈម្ចាស់ដេកលងលក់នៅក្នុងបន្ទប់លុះពេលម្ចាស់ភ្ងាកដឹងខ្លួនឡើងឃើញភ្លើងឆេះសន្ធោសន្ធៅមិនអាចរំដោះយកសំភារៈចេញក្នុងផ្ទះបានឡើយ ៕
ដោយ៖ វណ្ណា