លួចលាក់សមគំនិតរក្សាទុកផលនៃអំពើចោរកម្ម អ្នក ស្រុកមោងឫស្សី០២នាក់ត្រូវឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង÷អ្នកសមគំនិតលួចលាក់រក្សាទុកផលនៃអំពើចោរកម្មករណីលួចកាច់សោកម៉ូតូ២នាក់ទៀត ត្រូវបាននគរបាលស្រុកគាស់ក្រឡ និងស្រុកមោង​ឫស្សីសហការគ្នានាំខ្លួនបន្ទាប់ពីសមត្ថកិច្ចព្យាយាមស្រាវ​ជ្រាវក្នុង ករណីនេះដោយស្ងៀមស្ងាត់ ក្នុងអំឡុងរយៈ ពេលប្រមាណ០៣សប្តាហ៍កន្លងមក។

កិច្ចប្រតិបត្តិការដ៏ស្ងៀមស្ងាត់នេះ ផ្តើមឡើងដោយ​ការចង្អុលដឹកនាំលោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្របតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង​ការនគរបាលជាតិ,លោកអធិការនគរបាលស្រុកគាស់​ក្រឡ អនុសេនីយ៍ឯក ចាន់ ថានូ រួមនិងលោកវរសេនី យ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោង ឫស្សី សហការគ្នាយ៉ាងប្រទាក់ក្រឡារហូតឈានដល់ការឃាត់ខ្លួនទាំង ០២ នាក់ គឺ៖

១-ឈ្មោះ,ចាន់ សុខា ភេទប្រុស អាយុ ៣៣ ឆ្នាំរស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងឬស្សីនិង២ឈ្មោះ,ភ័ណ្ឌ មករា ហៅប៉ូឡូ ភេទប្រុសអាយុ ២១ ឆ្នាំរស់នៅភូមិ កន្សៃបន្ទាយឃុំមោង ស្រុកមោងឬស្សីខេត្តបាត់ដំបង។

-វត្ថុតាងដកហូតរួមមាន៖ 

-ម៉ូតូ ចំនួន 0២គ្រឿង(ជារបស់ជនរងគ្រោះ ០១គ្រឿង) 

-ទូរស័ព្ទ ចំនួន ០១គ្រឿង 

-អាវម៉ូតូផ្នែកខាងក្រោយ និង កាងដែកម៉ូតូ ចំនួន ០១ 

-កាបូបដាក់ប្រាក់ ចំនួន ០២ 

-ប្រាក់រៀលចំនួន ១២៧,៥០០រៀល(ដប់ពីរម៉ឺនប្រាំពីរពាន់ប្រាំរយរៀល)

-កាតចាក់វ៉ាក់សាំង កូវីត ចំនួន ០១ 

-ផ្លាកលេខម៉ូតូ ចំនួន ០១

កិច្ចការនេះគឺពីថ្ងៃទី១៤ខែសីហា ឆ្នាំ២០២៥ មានករ​ណី​លួច (កាច់សោកម៉ូតូ)មួយបានកើតឡើងបង្កដោយជន សង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើស​កម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1P-4784 សេរីឆ្នាំ​២០១៥ ដែលបញ្ឈរទុកនៅរោងគោចាំចំការនៅចំ​ណុចភូមិឃុំខាងលើ ដោយចាក់សោ.ក តាំងពីព្រលឹម  រី​ឯម្ចាស់ទៅឃ្វៀលគោបាត់។ លុះដល់ម៉ោង៥ល្ងាច ត្រឡប់មកវិញមើលម៉ូតូទើបដឹងថាបាត់និងបានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកឱ្យធ្វើការ​ស្រាវជ្រាវ។

ជនសង័្សយដែលលួចម៉ូតូនោះគឺឈ្មោះ ធី រ៉ាមី ហៅមី ភេទប្រុស អាយុ២៤ឆ្នាំ ដែលសមត្ថកិច្ចនគរ​បាលស្រុកមោងឫស្សី សហការគ្នាជាមួយសមត្ថ​កិច្ចនគរបាលស្រុកបាណន់ធ្វើការឃាត់ខ្លួនពីថ្ងៃទី៥ ខែ តុលា ឆ្នាំ ២០២៥ ពីរឿងលួចកាច់សោកម៉ូតូបញ្ជូនទៅតុលាការរួចហើយ ឯម៉ូតូដែលលួចបាននៅស្រុកគាស់ក្រឡនេះ បានយកទៅឱ្យបុរសទាំង២នាក់ខាង​លើ ចាត់ចែងថែរក្សាទុកដោយ ស្ងៀមស្ងាត់បំផុតតាំង​ពី​ថ្ងៃទី១៤ ខែសីហាឆ្នាំ២០២៥។

អ្នកសមគំនិតទាំង០២នាក់នគរបាលស្រុកគាស់ក្រឡរៀបចំបញ្ជូនមកអនុវត្តទោសទៅតាមច្បាប់ រីឯម៉ូតូរបស់ជនរងគ្រោះប្រគល់ជូនម្ចាស់វិញ ហើយសមត្ថកិច្ចបានប្រាប់ម្ចាស់ម៉ូតូថា សូមកុំអាងថា អត់អីពេកត្រូវប្រុង ប្រយ័ត្នចំពោះទ្រព្យសម្បត្តិខ្លួនឯងផង ។ ទុកម៉ូតូចោលពីព្រឹកដល់យប់រឿងអី្វដែលចោរមិនចាប់​អារម្ម​ណ៍ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print