លោក ឃួង ស្រេង ជំរុញឱ្យអ្នកឡើងតំណែងថ្មីត្រូវបន្តអនុវត្តការងារកាន់តែល្អថែមទៀត ក្នុងការរកចំណូលថវិកាពីអ្នកជាប់ពន្ធចូលជាថវិការដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ …..លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យលោក សិញ សេងហោ ដែលទើបនឹងតែងតាំងជាប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និង លោក ស៊ុន វុទ្ធី ជាប្រធានសាខាពន្ធដារខណ្ឌ៧មករា ត្រូវបន្តអនុវត្តការងារកាន់តែល្អថែមទៀត ក្នុងការរកចំណូលថវិកាពីអ្នកជាប់ពន្ធចូលជាថវិការដ្ឋឱ្យបានច្រើន លោកឃួង ស្រេង បានជំរុញបែបនេះ ខណៈ លោក ចូលរួម ក្នុងពិធីប្រកាសតែងតាំងប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ៧មករា ក្រោមអធិបតីភាព លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដាថ្មី ក្នុងខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។

    លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការប្រកាសតែងតាំងប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ៧មករា នាពេលនេះធ្វើឡើងជាធម្មតា សំរាប់អាជីព មន្ត្រីរាជការ ទៅតាមនីតិវិធីកំណត់ដោយច្បាប់។ ជាក់ស្តែងចំពោះការប្រកាសតែងតាំងអ្នកទាំង២នាក់នាពេលនេះ គឺដើម្បីបន្តអនុវត្តការងារកាន់តែល្អថែមទៀត ក្នុងការរកចំណូលថវិកាពីអ្នកជាប់ពន្ធចូលជាថវិការដ្ឋ។    

   លោក ឃួង ស្រេង អភិបាលរាជធានីក្នុងឱកាសនោះបានសូមឱ្យប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ៧មករា បញ្ចេញឱ្យអស់ចំណេះដឹង ក្នុងការប្រមូលពន្ធ កែទម្រង់ខាងក្នុង ធានាអភិ បាលកិច្ចល្អនិងគ្មានកំហុសឆ្គង។ ក្នុងនាមជាមន្ត្រីរាជការ បំរើសេវា អ្នកជាប់ពន្ធ ត្រូវបំពេញការងារនេះឱ្យបានល្អ ឱ្យបានលឿននិងមានតម្លាភាព។ត្រូវដឹងខ្លួនថា យើងជាមន្ត្រីបំរើពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ។

      លោក ឃួង ស្រេង ក៏បានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ខណ្ឌ គាំទ្រ ជាមួយនឹងការសហការជាមួយសាខាពន្ធដាររាជធានីភ្នំពេញ ដើម្បីជំរុញ ឱ្យការប្រមូលពន្ធ ពីអ្នកជាប់ពន្ធ បានរលូនស្របទៅតាមផែនការដែលបានកំណត់។

  លោក គង់ វិបុល ក៏បានអរគុណចំពោះ ប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ៧មករា ចាស់ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារបានយ៉ាងល្អ ជូនអគ្គនាយកដ្ឋានពន្ធដារ ,ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល។ 

   លោក គង់ វិបុល ក៏បានណែនាំឱ្យប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងប្រធានសាខាពន្ធដារខណ្ឌ៧មករាដែលតែងតាំងថ្មីនេះ បន្តកិច្ចការងារនេះ ឱ្យបានកាន់តែល្អ ស្របតាមវិជ្ជាជីវៈ ធ្វើជាមន្ត្រីស្អាតស្អំរបស់រាជរដ្ឋាភិបាល មានសាមគ្គីភាពផ្ទៃក្នុងល្អ ដោយមិនត្រូវមើលរំលងពីកំហុសឆ្គងរបស់ខ្លួនឯង។ ក្នុងនាមជាមន្ត្រីបំរើរាស្ត្រ ត្រូវបំរើសេវា ជូនអ្នកជាប់ពន្ធឱ្យបានល្អ ទាំងពាក្យសំដី ទាំងការផ្តល់សេវាជាដើម ឱ្យសមជាមន្ត្រីរបស់រាជរដ្ឋាភិបាលដែលមានក្រមសីលធម៏ខ្ពស់ ក្មេង ឆ្លាតវៃនិងប៉ិនប្រសព្វ៕.

        ដោយ  សំរិត

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print