បណ្ដេីរម៉ូតូតាមដងផ្លូវត្រូវសមត្ថកិច្ចឃាត់សួរទេីបដឹងថា គឺជាចោរលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វេីសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋបានសម្រេច ហេីយបណ្ដេីរតាមដងផ្លូវក៏ត្រូវសមត្ថកិច្ចឃាត់សួរនាំរហូតឈានដល់ការឃាត់ខ្លួន កាលពីវេលាម៉ោង០២និង១៥នាទី រំលងអធ្រាត្រ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ត្រង់ចំណុចបុរីធីវីស្ដារ ផ្លូវបេតុង ផ្ទះលេខA០១ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ក្រូត អាទូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិរុស្សី មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខA០១ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ សុខ ទី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ។ ដោយឃាត់ខ្លួនជាក់ស្តែងវេលាម៉ោង០២និង៣០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ត្រង់ចំណុចបុរីធីវីស្ដារ ផ្លូវបេតុង ផ្ទះលេខA០១ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ចាក់ថា ៖ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០២និង១៥នាទី ទាបភ្លឺ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រ ពេលមកដល់ចំណុចផ្លូវបេតុង បុរីធីវីស្តារ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យឈ្មោះ សុខ ទី ភេទប្រុស អាយុ៣០ឆ្នាំ បានបណ្ដើរម៉ូតូ០១គ្រឿងម៉ាកTODAY ពណ៌ខៀវ ពាក់ផ្លាកលេខសៀមរាប1AF-7578 តាមបណ្ដោយផ្លូវបេតុងព្រៃស ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏បានឃាត់ដើម្បីសួរនាំ ពេលនោះជនសង្ស័យឆ្លើយប្រាប់ថា ជាម៉ូតូដែលរូបខ្លួន (ជនសង្ស័យឈ្មោះ សុខ ទី) បានធ្វើសកម្មភាពលួច នៅត្រង់ចំណុចផ្ទះលេខA01 ផ្លូវបេតុង បុរីធីវីស្ដារ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចសមត្ថកិច្ចយើងក៏ឃាត់ជនសង្ស័យ រួចនិងវត្ថុតាង ១/ម៉ូតូម៉ាកTODAY ពណ៌ខៀវ ពាក់ផ្លាកលេខសៀមរាប1AF-7578 យកមកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស តាមនីតិវិធីច្បាប់តែម្ដង ។
បន្ទាប់មកសមត្ថកិច្ចក៏បានស្រាវជ្រាវរកជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូម៉ាកខាងលើ មានឈ្មោះ ក្រូត អាទូ ភេទប្រុស អាយុ១៩ឆ្នាំ ដែលមានទីលមនៅ ផ្លូវបេតុង ផ្ទះលេខA០១ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មកដាក់ពាក្យបណ្ដឹងចំឈ្មោះ ជនសង្ស័យ សុខ ទី ដើម្បីឱ្យសមត្តកិច្ចចាត់ការតាមផ្លូវច្បាប់ ។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបខ្លួន (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ។
បច្ចុប្បន្ន នេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីកសាងសុំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមច្បាប់ ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print