មន្ត្រីកងរាជអាវុធហត្ថស្រុកបាទីបង្ក្រាបករណីរក្សាទុកនិងជួញដូរគ្រឿងញៀនដោយឃាត់ខ្លួនមនុស្សពីរនាក់

ចែករំលែក៖

ខេត្តតាកែវ៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធី ដោយលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវបានបង្ក្រាបករណីរក្សាទុក្ខនិងជួញដូរគ្រឿងញៀននៅស្រុកបាទី។

មន្ត្រីអាវុធហត្ថឲ្យដឹងថា នៅវេលាម៉ោង ១៣និង ១៥ នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកបាទី ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៉ុល ម៉េត មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅចំណុចក្នុងរោងចាំចំការ ស្ថិតនៅភូមិពត់សរ ឃុំ ពត់សរ ស្រុកបាទី ខេត្តតាកែវ។

  +លទ្ធផលឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់ (ស្រី០១នាក់ ប្រុស០១នាក់)

   ១.ឈ្មោះ  សឿន ហាក់សែ ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

  ២.ឈ្មោះ ជ្រឹង ស្រីទី ភេទស្រី អាយុ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តតាកែវ។

  +ដកហូតវត្ថុតាងរួមមាន៖

១.ម្សៅក្រាមពណ៌សថ្លាចំនួន ០៣ កញ្ចប់

   ទម្ងន់១១.៦៨ក្រាម(ថ្លឹងទាំងសំបកថង់)

២.ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាកែវ ចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print