ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងជំនាញព្រហ្មទណ្ឌនិងកំលាំងស្រុកសំរោងទង ដឹកនាំពី លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបេីកការស្រាវជ្រាវលេីករណីឆក់កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅមុខក្លោងទ្វារវត្តត្រពាំងកិន ភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ក្រុមជនសង្ស័យជិះម៉ូតូ១គ្រឿមានគ្នា ២នាក់ បានឆក់ទូរស័ព្ទដៃ ជនរងគ្រោះឈ្មោះលៀង ឈីវ ភេទ ប្រុស អាយុ២៤ឆ្នាំ នៅភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ។ ទូរសព្ទម៉ាក IPhone14 នៅពេលដែលជនរងគ្រោះកំពុងតែប្រយុទ្ធហ្គេមស្រាប់តែជនសង្ស័យជិះម៉ូតូមកឆក់ទូរស័ព្ទតែម្ដង ធ្វេីឱ្យជនរងគ្រោះមិនដឹងលទ្ធផលហ្គេម។
រហូតមកដល់នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានសហការជាមួយនគរបាលអធិការដ្ឋានស្រុកសំរោងទងឃាត់បានសង្ស័យ២នាក់ ៖១.ឈ្មោះសយ ឆេន ភេទ ប្រុសអាយុ២១ឆ្នាំលំនៅភូមិមន ឃុំធម្មតាអរ ស្រុកសំរោងទង និង ២.ឈ្មោះគុណ ពៅលីស ហៅ ពៅ ភេទប្រុស អាយុ២០ឆ្នាំ លំនៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ។
បច្ចុប្បន្នសមត្ថកិច្ចបានសាកសួរបឋម ជនសង្ស័យសារភាពថាពួកខ្លួនពិតជាបានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន និងបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដដេីម្បីចំណាត់ការបន្ដតាមនីតិវិធីច្បាប់៕