ភ្នំពេញ៖ …លោក ឃួង ស្រេង បានបញ្ជាក់ថា៖ យើងត្រូវពង្រឹងខ្លួនឱ្យខ្លាំង រឹងមាំដោយខ្លួនឯង មិនមែនធ្វើឱ្យខ្លួនឯងទន់ ខ្សោយ ដើម្បីឱ្យគេអាណិត អាសូរ ជួយយើងនោះទេ។យើងត្រូវរឹងមាំ រួមគ្នាក្នុងការអភិវឌ្ឍប្រទេស ឈានឆ្ពោះទៅសំរេចបាននូវមហិច្ចតារបស់ខ្លួន កម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជា ជនកម្ពុជារាជធានីភ្នំពេញ បានបញ្ជាក់បែប នេះ ខណៈឯកឧត្ដម ចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់អូរឬ ស្សីទី៣ និងអូរឬស្សីទី៤ ខណ្ឌ៧មករា ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ គណ បក្សប្រជាជនកម្ពុជា យើងត្រូវការទាំងអស់ មិនមែនយកមួយ បោះចោលមួយនោះទេ។ក្នុងករណី ពលរដ្ឋមានទំនាស់ យើងត្រូវដោះស្រាយដោយភាពត្រឹមត្រូវ ពលរដ្ឋទទួលបានប្រយោជន៍ដូចគ្នា។គណបក្សប្រជាជនកម្ពុជា ត្រូវការធំបំផុតគឺការរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយ ការពារជាតិនិងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើនរុងរឿង។ បើគណបក្សគេផ្សេងចង់ចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា យើងទទួលយក ដើម្បីយើងរួមគ្នាជាធ្លុងមួយ ធ្វើឱ្យខ្មែរយើងកាន់តែរឹងមាំ។ ក្រោយពីមានការប៉ះទង្គិចគ្នាជាមួយប្រទេសថៃ ឃើញប្រជាជនកម្ពុជា រួមសាមគ្គីគ្នាជាធ្លុងមួយ ស្រលាញ់ជាតិ ការពារជាតិ តាមរយៈការផ្តល់ថវិកា និងសម្ភារៈ គ្រឿងឧបភោគ បរិភោគ ជួយដល់សមូរភូមិមុខ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ហើយថា បើស្រលាញ់ជាតិ កុំប្រើប្រាស់លុយបាត និងទំនិញរបស់ថៃ។
លោក ឃួង ស្រេង បានណែនាំឱ្យ អាជ្ញាធរខណ្ឌ ចុះត្រួតពិនិត្យចំពោះទំនិញ ដែលជាផលិតផលរបស់ថៃ ព្រោះវាមានលេខកូដ របស់ប្រទេស។ យើងនឹងរៀបចំ ឱ្យមានការចុះពិនិត្យទំនិញទាំងនេះ នៅតាមទីផ្សារទំនើបៗនៅក្នុងរាជធានីភ្នំពេញ។យើងនាំគ្នាមកប្រើផលឹតផលខ្មែរយើងហើយគាំទ្រគ្នាយើងវិញ។ ដើម្បីទទួលបានជ័យជំនៈ សមា ជិកបក្សយើងទាំងអស់ត្រូវតែសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ហើយការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សាពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណា ឱ្យគណបក្សប្រ ជាជនកម្ពុជាសម្រេចបានមហិច្ចតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត៕. ដោយ សំរិត