ភ្នំពេញ៖ ជនសង្ស័យម្នាក់បានយកកាំបិតបំណងចូលទៅប្លន់ម្ចាស់ហាងលក់ទូរស័ព្ទដៃមួយកន្លែងតែត្រូវម្ចាស់ដឹងខ្លួនទាន់ស្រែកឆោឡោថាចោរៗបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋក៏រត់ចោលម៉ូតូហុងដាមួយគ្រឿង។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៩ខែតុលា ឆ្នាំ២០២៥ ស្ថិត នៅលើផ្លូវបេតុងកែងផ្លូវ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុមានជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KV 0371 មកហាងលក់ទូរស័ព្ទដៃ យីហោ គឹម ហៀក៣ មករកទិញទូរស័ព្ទមួយគ្រឿងតម្លៃ១៥ម៉ឺនរៀល ។ ក្រោយពីទិញបានជនសង្ស័យក៏ជិះម៉ូតូចេញទៅបាត់ទៅ មួយសន្ទះក្រោយមកស្រាប់តែមកវិញដោយដាក់កាំបិតមួយដេីមជាប់ខ្លួន។ ភ្លាមនោះបុរសជាម្ចាស់ហាងឃេីញក៏ស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងធ្វេីឲ្យជនសង្ស័យភ័យរត់ចោលម៉ូតូមួយគ្រឿងនៅកន្លែងកេីតហេតុ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុពិនិត្យនូវកាមេរ៉ាសុវត្ថិភាពដេីម្បីកំណត់មុខសញ្ញាស្រាវជ្រាវតាមចាប់ជនសង្ស័យមកដាក់ទោសតាមច្បាប់៕