ម្ចាស់ភាគច្រើនរបស់ Tottenham Hotspur បានចាក់បញ្ចូលដើមទុនថ្មីចំនួន ១០០ លានផោនទៅក្នុងក្លឹប។
ក្លឹបបាល់ទាត់មាន់ខ្នាយមាសSpurs និយាយថា “ការវិនិយោគនេះនឹង ពង្រឹងហិរញ្ញវត្ថុរបស់ក្លឹបបន្ថែមទៀត និងផ្តល់ធនធានបន្ថែមដល់ក្រុមថ្នាក់ដឹកនាំរបស់ក្លឹប ដើម្បីបន្តការយកចិត្តទុកដាក់លើការជំរុញភាពជោគជ័យផ្នែកកីឡារយៈពេលវែង”។
ក្រុមវិនិយោគ Enic ដែលគ្រប់គ្រងដោយ Lewis Family Trust កាន់កាប់ភាគច្រើន ៨៦,៥៨% នៃ Tottenham ខណៈដែល ១៣,៤២% ដែលនៅសល់គឺជាកម្មសិទ្ធិរបស់ក្រុមវិនិយោគិនភាគតិច។
អតីតប្រធាន Daniel Levy កាន់កាប់ ២៩,៨៨% នៃ Enic ប៉ុន្តែមិនមានការពាក់ព័ន្ធដោយផ្ទាល់ជាមួយក្លឹបទេ បន្ទាប់ពីបានលាលែងពីតំណែងកាលពីខែកញ្ញា។ ភាគច្រើននៃ Enic ធ្លាប់ជាកម្មសិទ្ធិរបស់អ្នកជំនួញជនជាតិអង់គ្លេស Joe Lewis ប៉ុន្តែនៅឆ្នាំ ២០២២ គាត់បានប្រគល់កម្មសិទ្ធិទៅឱ្យ Lewis Family Trust ហើយលែងជាប់ពាក់ព័ន្ធជាមួយក្លឹបទៀតហើយ។
គ្រួសារ Lewis បានឈានមុខគេក្នុងការផ្លាស់ប្តូរឋានានុក្រមជាច្រើននៅ Tottenham ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហើយសេចក្តីថ្លែងការណ៍របស់ក្លឹបបានបន្ថែមថា “ដើមទុនបន្ថែមនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តបន្តរបស់គ្រួសារ Lewis ចំពោះក្លឹប និងអនាគតរបស់វា” ៕