អាណោចអាធ័ម ណាស់.! យុវជនម្នាក់ឡេីងដំបូលជាន់ផុងស័ង្កសីជ័របណ្ដាលឲ្យធ្លាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ជាជាងដែក បានឡេីងលេីដំបូលឃ្លាំងដេីម្បីផ្សារដេក ស្រាប់តែផុងស័ង្កសីធ្លាក់ស្លាប់គួរឲ្យអាណោចអាធម៌ កាលពីវេលាម៉ោង១៣:៤០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចឃ្លាំងគ្មានលេខយីហោ អាប៊ូអាបាលហ្វេសសិន ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    ជនរងគ្រោះ(សព) មានឈ្មោះ ភឹម វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងដែក ស្រុកកំណើតភូមិត្នោតច្រោះ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្ន:ស្នាក់នៅបន្ទប់ជួល ស្ថិតនៅសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    តាមប្រភព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៤០នាទី ជនរងគ្រោះ(សព) ឈ្មោះ ភឹម វិច្ឆិកាកំពុងធ្វើការជាកម្មករផ្លាស់ប្តូរដំបូលស័ង្កសីជ័រថ្លាចំនួន០២សន្លឹក ពេលនោះស្រាប់តែជនរងគ្រោះ(សព)បានដើរថយក្រោយមិនប្រយ័ត្នក៏ជាន់លើដំបូលស័ង្កសីជ័រថ្លា បណ្តាយឲ្យផុងធ្លាយធ្លាក់មកក្រោមកម្ពស់១២ម៉ែត្របោកក្បាលនឹងឥដ្ឋការ៉ូស្លាប់ភ្លាមៗតែម្តង ។ បន្ទាប់មកឈ្មោះ ទូច រ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវជាពូបង្កើតរបស់ជនរងគ្រោះ(សព) ដែលកំពុងធ្វើការជាមួយជនរងគ្រោះ(សព) ក៏បានទូរស័ព្ទរាយការណ៍សមត្ថកិច្ចអោយចុះមកអន្តរាគមន៍ចំពោះករណីខាងលេី ។ 

    តាមការពិនិត្យកោសល្យវិច្ច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ លោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ គឺជនរងគ្រោះស្លាប់ដោយសារប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ (ជាន់ផុងដំបូលស័ង្កសីជ័រថ្លាឃ្លាំងធ្លាក់ស្លាប់)ពិតប្រាកដមែន ។

    បច្ចុប្បន្នសពបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print