លោក Lecornu ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីបារាំងថ្មី

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា កាលពីថ្ងៃសុក្រ ទី១០ ខែតុលា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្រេចតែងតាំង លោក Sebastien Lecornu ឱ្យធ្វើជានាយករដ្ឋមន្រ្តីដដែល បន្ទាប់ពីលោក Lecornu ទើបតែបានពាក្យលាលែងកាលពី៤ថ្ងៃមុន។

វិមានប្រធានាធិបតីបារាំង បាននិយាយក្នុងសេចក្តីប្រកាសថា លោក Macron បានតែងតាំងលោក Lecornu ជានាយករដ្ឋមន្រ្តីដដែល ហើយបានដាក់ភារកិច្ចឱ្យលោក បង្កើតរដ្ឋាភិបាលថ្មី។ លោក Lecornu ក៏បានទទួលយកការតែងតាំងឡើងវិញនោះ ហើយបាននិយាយថា «យើងចាំបាច់ត្រូវរួបរួមគ្នាបញ្ចប់វិបត្តិនយោបាយ ដែលកំពុងយាយីប្រទេសបារាំង»។
លោក Sebastien Lecornu បានដាក់ពាក្យលាលែងពីតំណែងនាយករដ្ឋមន្រ្តី កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ លោក គឺជានាយករដ្ឋមន្រ្តីទី៧ របស់លោក Macron និងជានាយករដ្ឋមន្រ្តីបារាំងទី៥ គិតក្នុងរយៈពេល២ឆ្នាំ។ នាយករដ្ឋមន្រ្តីបារាំង២រូប មុនលោក គឺលោក Francois Bayrou និង Michel Barnier កន្លងមកសុទ្ធតែរបូតតំណែង ដោយសារត្រូវបានសភាបោះឆ្នោតដកសេចក្តីទុកចិត្ត៕

...

រូបថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print