Vinicius Jr. សុំទោសជាសាធារណៈចំពោះមិត្តស្រីក្រោយបែកធ្លាយរឿងស្នេហ៍ត្រីកោណ

ចែករំលែក៖

តារាបាល់ទាត់Vinicius Junior របស់ក្លឹប Real Madrid បានចេញមុខសុំទោសជាសាធារណៈដល់មិត្តស្រីដែលជា ពិធីករទូរទស្សន៍ និងមានឥទ្ធិពលលើបណ្ដាញសង្គមមួយរូបនាង Virginia Fonseca បន្ទាប់ពីបែកធ្លាយសារស្និទ្ធស្នាលរវាងគាត់ និងតារាម៉ូដែល Day Magalhaes តាមអ៊ីនធឺណិត។

ប៉ុន្មានថ្ងៃបន្ទាប់ពីការស៊ុតបញ្ចូលទីបានពីរដងក្នុងជ័យជម្នះ 3-1 នៅក្របខណ្ឌ La Liga របស់ Madrid លើក្រុម Villarreal តារាប្រេស៊ីលរូបនេះបានធ្វើឱ្យមានភាពល្បីល្បាញលើសារព័ត៍មានជាថ្មីម្តងទៀត ដោយលើកនេះជាមួយនឹងរឿងអាស្រូវស្នេហា។

នៅក្នុងការបង្ហោះ Instagram ដ៏វែងមួយកាលពីថ្ងៃព្រហស្បតិ៍ Vinicius បានទទួលស្គាល់កំហុសរបស់គាត់ ហើយបានសុំឱ្យ Fonseca អភ័យទោស បន្ទាប់ពីនាងបានរកឃើញថាគាត់បានឆ្លើយឆ្លងសារជាមួយ Magalhaes ។

គាត់បានសរសេរថា “ខ្ញុំមិនខ្មាស់អៀនក្នុងការសារភាពថាខ្ញុំមានការធ្វេសប្រហែស ដែលខ្ញុំមិនបានឆ្លើយតបតាមវិធីល្អបំផុត ហើយធ្វើឱ្យនាងខកចិត្ត ។ គំនិតខ្ញុំឥឡូវនេះគឺត្រូវចាប់ផ្តើមជាថ្មីម្តងទៀត។ គ្មានការកុហក គ្មានការវាយប្រហារ គ្មានការលាក់បាំងមុខ។ ដោយក្តីស្រលាញ់ និងការគោរពជាច្រើន”។

Vinicius និង Fonseca ត្រូវបានគេជឿថាបានចាប់ផ្តើមទាក់ទងគ្នានៅដើមឆ្នាំ 2025 ។

ពិធីករសញ្ជាតិប្រេស៊ីល-អាមេរិកអាយុ 26 ឆ្នាំដែលមានអ្នកតាមដានច្រើនជាង 50 លាននាក់នៅលើ Instagram ពីមុនបានរៀបការជាមួយតារាចម្រៀង Zé Felipe និងមានកូនបីនាក់។ នាងបានធ្វើដំណើរជាញឹកញាប់ទៅទីក្រុង Madrid ចូលរួមការប្រកួតនៅកីឡដ្ឋាន Santiago Bernabeu និងពាក់ “Vini Jr” ។

នេះមិនមែនជាលើកទីមួយទេដែលតារាវ័យ 25 ឆ្នាំViniciusត្រូវបានផ្សព្វផ្សាយពីភាពចម្រូងចម្រាសនៅក្នុងជីវិតឯកជនរបស់គាត់។ សារព័ត៍មានក្នុងប្រទេសប្រេស៊ីលបានផ្សាយពីគាត់ជាមួយនឹងតារាម៉ូដែលជាច្រើននាក់ក្នុងមួយឆ្នាំកន្លងមក រួមមានតារាម៉ូដែលសញ្ជាតិវ៉េណេស៊ុយអេឡា Isabella Ladera និងអតីតបវរកញ្ញាទីក្រុង New York នាងRachelle Di Stasio។

កើតនៅឆ្នាំ 2000 ក្នុងទីក្រុង Sao Goncalo កីឡាករ Vinicius បានរីកចម្រើនតាមរយៈសាលារបស់ Flamengo ដែលបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមដំបូងនៅអាយុ 16 ឆ្នាំ ហើយបានចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ 2018 ក្នុងតម្លៃ 50 លានដុល្លារ ដែលជាតម្លៃកំណត់ត្រាសម្រាប់កីឡាករវ័យជំទង់ម្នាក់នៅពេលនោះ។

...

ចាប់តាំងពីពេលនោះមក Vini បានបង្កើតខ្លួនគាត់ជាតារាល្បីបំផុតរបស់ក្លឹប ដោយបានជួយឱ្យពួកគេឈ្នះពានរង្វាន់ Champions League ចំនួនពីរ, La Liga បី, Spanish Super Cup បី, Copa del Rey មួយ, UEFA Super Cups ពីរ, FIFA Club World Cup មួយ និង Intercontinental Cup មួយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print